ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របកគំហើញថ្មី! រកឃើញភស្តុតាងថ្មគោលកំណត់ព្រំដីសម័យអង្គរនៅខេត្តឧត្តរមានជ័យ

4 អាទិត្យ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​រក​ឃើញ​ភស្តុ​តាង​ថ្មគោល​កំណត់​ព្រំ​ដី ក្នុង​សម័យ​អង្គរ មួយ​ចំនួន​នៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ នេះ​បើ​យោង​តាម​លោក​បណ្ឌិត ផុ​ន កសិកា ប្រធាន​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ ។

ការ​រក​ឃើញ​សិលាចារឹក​ថ្មី​មួយ​នៅ​ប្រាសាទ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​ផ្តល់​ព័ត៌មាន​សំខាន់​អំពី​ការ​កំណត់​ព្រំប្រទល់​ដីធ្លី​ក្នុង​សម័យ​អង្គរ ។

ខ្លឹមសារ​សិលាចារឹក​បង្ហាញ​ថា បុព្វបុរស​ខ្មែរ​បាន​កំណត់​ព្រំ​ដី​សម្រាប់​ទេវ​ឋាន ឬ​ប្រាសាទ ដោយ​ប្រើ​សញ្ញា​សម្គាល់​ព្រំប្រទល់​ផ្សេង​ៗ ដែល​ក្នុង​នោះ​ថ្មគោល ធ្វើ​ពី​ថ្មភក់ អាច​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​កំណត់​ព្រំ​ដី​នោះ ។ ទោះជា​យ៉ាងណា ទំនាក់ទំនង​រវាង​ថ្មគោល​ដែល​បាន​រក​ឃើញ និង​ការ​កំណត់​ព្រំ​ដី​ដែល​មាន​រៀបរាប់​ក្នុង​សិលាចារឹក នៅ​ត្រូវការ​ការ​សិក្សា និង​ការ​ផ្ទៀងផ្ទាត់​បន្ថែម តាម​រយៈ​ភស្តុ​តាង​បុរាណវត្ថុ និង​សិលាចារឹក ។

ខាងក្រោម​នេះ គឺជា​ភស្តុ​តាង​មួយ​ចំនួន​នៃ​ការ​រក​ឃើញ​ថ្មគោល នៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​៖
-​រូប​លេខ​១,២ និង​៣ : ថ្មគោល​ក្នុង​បរិវេណ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ថ្នល់បំបែក (១០៥) ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។
-​រូប​លេខ​៤ និង​៥ : ថ្មគោល​ទួល​ប្រាសាទ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​ជ័យ មាន​ចំណុច​និយាម​ការ (X: 396453, Y: 1574937) ។
-​រូប​លេខ​៦ និង​៧ : ថ្មគោល​ស្ថិត​ក្នុងភូមិ​អូរ​ស្រម៉ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មាន​ចំណុច​និយាម​ការ (X: 387785, Y: 1578005)​។
-​រូប​លេខ​៨, ៩ និង​១០ : ថ្មគោល​ក្បែរ​ទួល​ប្រាសាទ​អូរ​ស្រម៉ ស្ថិត​ក្នុងភូមិ​អូរ​ស្រម៉ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មាន​ចំណុច​និយាម​ការ (X: 389642, Y: 1575389)៕