អាមេរិក-អ៉ីស្រាអែល ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ខាងក្រៅកិច្ចប្រជុំកំពូលG7នៅបារាំង កាលពីថ្ងៃទី១៦ មិថុនាបានរិះគន់ដោយចំហយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ ចំពោះលីបង់ និងរិះគន់ការរំលោភបំពានរបស់អ៉ីស្រាអែលលើស៊ីរី ក្នុងការប្រឆាំងពួកហេសប៊ុលឡាហ៍ស្និទ្ធអ៉ីរ៉ង់។

ទំនាក់ទំនងមានភាពតានតឹងនាពេលថ្មីៗនេះ រវាងមេដឹកនាំអ៉ីស្រាអែល និងប្រធានាធិបតីអាមេរិក ដែលចោទប្រកាន់អ៉ីស្រា
អែលថា ចង់បំផ្លាញការសម្របសម្រួលគ្នាដ៏ផុយស្រួយ ដែលរកឃើញជាមួយអ៉ីរ៉ង់ ។ លោកត្រាំថាបានស្នើដល់អ៉ីស្រាអែលទុកឲ្យស៊ីរី ទទួលបន្ទុកលើក្រុមហេសប៊ុលឡាហ៍នៅលីបង់ ក៏ទោះបីមានការទើសទល់ខ្លាំងរបស់ក្រុងដាម៉ាស់ ក្នុងការលូកលាន់ចូលក្នុងជម្លោះនេះក្ដី ។
អ៊ីស្រាអែលបានប្រយុទ្ធប្រឆាំងហេសប៊ុលឡាហ៍ ចាប់តាំងពីយូរមកហើយ រួចមនុស្សជាច្រើនបានត្រូវស្លាប់។ លោកត្រាំបន្តថាអ្នកមិនចាំបាច់បំផ្លាញអគារទាំងមូល ពេលតាមសម្លាប់នរណាម្នាក់នោះឡើយ ព្រោះក្នុងអគារទាំងនោះមានមនុស្សរស់នៅច្រើន។
ផ្ទុយទៅវិញ លោកត្រាំបែរជាមកសរសើរមេដឹកនាំស៊ីរីលោកអាហ៍ម៉ាដអាល់ចារេហ៍ទៅវិញ ។ លោកស្នើដល់អ៉ីស្រាអែលទុកឲ្យស៊ីរីជាអ្នកឃុំគ្រងក្រុមហេសប៊ុលឡាហ៍ ក៏ទោះបីមានការរារែករបស់ស៊ីរីដែលតែងអះអាងថា មិនចង់ចូលឡូកឡំក្ដី។ លោកត្រាំបន្តថាបើគ្មានលោកទេនោះអ៉ីស្រាអែលក៏នឹងលែងមានទៀតដែរ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយប៊ីប៊ី ជារហស្សនាមរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ហើយបើអ៉ីស្រាអែលនៅបន្តធ្វើបែបនេះ នោះប៊ីប៊ីត្រូវតែជាអ្នកទទួលខុសត្រូវ លើអ្វីដែលទាក់ទិននឹងលី
បង់ ៕

ចែករំលែកព័តមាននេះ