ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សិប្បកម្ម​ផលិត​ប្រហិត​មួយ​កន្លែង មិន​គោរព​តាម​ស្តង់ដារ​បច្ចេកទេស និង​ខ្វះ​អនាម័យ មន្ត្រី​ជំនាញ​(​ក​.​ប​.​ប​)​ខេត្តព្រៃវែង ទុក​ពេល​ឱ្យ​កែប្រែ

3 ម៉ោង មុន

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា​នេះ មន្ត្រី​ជំនាញ​(​ក​.​ប​.​ប​)​ខេត្តព្រៃវែង រក​ឃើញ​សិប្បកម្ម​មួយ​កន្លែង​ឈ្មោះ កប តារា ទីតាំង​នៅ​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ផលិត​និង​ចែកចាយ​ប្រហិត​សាច់​គោ ប្រហិត​ប៉ាត់​តេ មិន​បាន​អនុលោម​តាម​ស្តង់ដារ​បច្ចេកទេស ដោយ​សម្បក​វិច​ខ្ចប់​គ្មាន​បញ្ជាក់​ពី​អាសយដ្ឋាន គ្មាន​កាលបរិច្ឆេទ និង​គ្មាន​ដាក់​បង្ហាញ​នៅ​ប្រភេទ​គ្រឿងផ្សំ ឲ្យ​បាន​ច្បាស់លាស់ ហើយ​ទីតាំង​ទាំងមូល ក៏​គ្មាន​អនាម័យ​ថែម ទៀត​ផង ។

លោក អ៊ុត សុភាព ប្រធាន ក​.​ប​.​ប សាខា​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ក្រោយ​ពិនិត្យ​ឃើញ​បែប​នេះ រូប​លោក​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម កប តារា ឱ្យធ្វើ​ការ​កែតម្រូវ​ឡើង​វិញ ដោយនៅ​លើ​សម្បក​វិច​ខ្ចប់ ត្រូវ​បញ្ជាក់​ពី​ទីតាំង​អាសយដ្ឋាន និង​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ត្រូវ​សម្អាត​ទីតាំង​ឲ្យ​មាន​អនាម័យ​ស្អាត​ឡើង​វិញ ផង​ដែរ​។ ក្នុង​ករណី​បើ​ពិនិត្យ​លើក​ក្រោយ ឃើញ​ពុំ​មានការ​កែប្រែ​ទេ លោក​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​ធ្វើការ​បិទ​អាជីវកម្ម​តែ​ម្ដង ៕