ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ បង្គាប់​ឲ្យឃុំខ្លួន​ចិន​៤​នាក់ ពាក់ព័ន្ធ​សម្លាប់​ចិន​ម្នាក់ដាក់​សព​ក្នុង​រថយន្ត​ព្រូស ប្រឈម​ជាប់គុក​ម្នាក់​១​ជីវិត

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ បាន​ស​ម្រេចបង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​៤នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ពាក់​ព័ន្ធ​ករណី​សម្លាប់​ជន​រង​គ្រោះជា​ជនជាតិ​ចិនម្នាក់ ដាក់​សាកស ព​ចូល​ក្នុង​រថយន្ត​ព្រូស Prius យក​ទៅ​ផ្លុ​ង​ចោល​នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង​ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប្រឈម​ជាប់គុក​ម្នាក់​មួយ​ជីវិត​ ។

តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៤ នាក់​រួម​មាន ៖
១.​ឈ្មោះ ZHOU JIAN HONG ហៅ​XIAO CHOU ភេទ​ប្រុស អាយុ​៥២ឆ្នាំ មុខរបរ លក់​គ្រឿងបន្លាស់ អាសយដ្ឋាន​មុន​ចាប់ខ្លួន​នៅ​បុរី​គួ​ស្រូវ​សន្តិភាព​២ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យពី​បទ​.​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន និង​ចាប់ឃុំ​ឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំណុច​ចំណតរថយន្ត​ខុន​ដូរ VIEW ASTON ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​២១៧ ភូម​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ តាម​បញ្ញត្តិ​មាត្រា ២៨ មាត្រា ២០០ និង​មាត្រា ២៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ ។

២.​ឈ្មោះ ZHAO FENG QUAN ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ​មុខរបរ មិន​ពិតប្រាកដ មុន​ចាប់ខ្លួន​ស្នាក់​បុរី​អង្គរ​ភ្នំពេញ ផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​៧ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពិ​បទ​.​ឃាតកម្ម​គិត​ទុកជា​មុន និង​ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំណុច និង​ថ្ងៃខែ​ខាងលើ តាម​បញ្ញត្តិ​មាត្រា ២០០ និង​មាត្រា ២៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ ។

៣.​ឈ្មោះ HAN DE DONG ភេទ​ប្រុស អាយុ​៤៣ឆ្នាំ មុខរបរ ម្ចាស់​ភោ​ជនី​ដ្ឋា​ន មុន​ចាប់ខ្លួន​ស្នាក់​នៅ​បុរី​ពិភព​ថ្មី​គួ​ស្រូវ ផ្ទះ​លេខ​១២៨៨ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន និង​ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំណុច និង​ថ្ងៃខែ​ខាងលើ តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ និង​មាត្រា ២៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ ។

៤.​ឈ្មោះ MA RONG GUI ភេទ​ប្រុស អាយុ​៥១ ឆ្នាំ មុខរបរ ម្ខា​ស់កា​រ៉ា​ស់​ជួសជុល​រថយន្ត MA MASTER ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​សមគំនិត​ក្នុង​អំពើ ឃាតកម្ម​គិត​ទុក ជា​មុន និង​ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ចំណុច និង​ថ្ងៃខែ​ខាងលើ តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ និង​មាត្រា ២៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​ការ​ចោទប្រកាន់​លើ​បទល្មើស និង​មាត្រា​ខាងលើ​នេះ ជន​ត្រូវ​ចោទ​ទាំង​៤នាក់ ​ប្រឈម​ជាប់គុក​ក្នុង​ពន្ធនាគារ​ម្នាក់​មួយ​ជីវិត ​។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បើក​ការ​ស្រាវជ្រាវ និង​លើ​សំណុំរឿង​ឃាតកម្ម​មួយ ដែល​ជន​ជា​ឃាតករ​សម្លាប់​ជនរង​គ្រោះ​ដាក់​សាកសព​ចូល​ក្នុង​រថយន្ត Prius យក​ទៅ​ផ្លុ​ង​ចោល​ស្ថិត​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​លេខ​២១៧ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤ នាក់​ដូច​មាន ៖
.​ឈ្មោះ ZHOU JIAN HONG
.​ឈ្មោះ ZHAO FENG QUAN
.​ឈ្មោះ HAN DE DONG
និង​.​ឈ្មោះ MA RONG GUI ជនជាតិ​ចិន​។

ជនសង្ស័យ​ទាំង​៤ នាក់​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះឈ្មោះ YANG WEIXIN ភេទ​ប្រុស អាយុ​៥៣ ឆ្នាំ មុខរបរ ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ ​ជា​ជនជាតិ​ចិន​ដូច​គ្នា​បណ្តាល​ឲ្យ​ស្លាប់ ហើយ​ដាក់​សាកសព​ក្នុង​រថយន្ត​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង​។ សមត្ត​កិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង ៖
.​ទូរ​សព្ទ​IPHONE​ចំនួន​០៤​គ្រឿង
.​រថយន្ត​ចំនួន​០២​គ្រឿង​១ ម៉ាក TOYOTA LAND CRUISER សេរី​ឆ្នាំ​២០០៨ ព​ណ៍​ខ្មៅ ស្លាក់​លេខ 2AI-3068​។
២.​ម៉ាក TOYOTA PRIUS សេរី​ឆ្នាំ​២០១២ ព​ណ៍​ស ស្លាក់​លេខ 2BH-1311 (​ជា​រថយន្ត​ដឹក​សាកសព​យក​ទៅ​ផ្លុ​ង​ចោល
.​ម៉ូតូ​ម៉ាក​ស្មា​ក ព​ណ៍​ក្រហម​ខ្មៅ​ ​ស្លាក់​លេខ​1CE-0447
-​លិខិតឆ្លងដែន​ចំនួន​០២​ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរ​បាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ជា​ករណី​ឃាតកម្ម (​ផ្តើម​ចេញពី​ករណី​ជម្រិត​ទារ ប្រាក់​ចំនួន​២លាន​ដុល្លារ​អា​មេ​រិ​ក ពី​ប្រពន្ធ​ជន​រង​គ្រោះ​មិន​បានសម្រេច) ទើប​ជនសង្ស័យ​សម្លាប់​ជន​រង​គ្រោះ​តែ​ម្តង ​៕