ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​​​គណបក្សប្រជាជន​​​​ខណ្ឌ​សែនសុខ ចែកអំណោយ​ដល់​អ្នក​ផ្ទុក ​និង​កើត​ជំងឺ​អេដស៍ ២០៧គ្រួសារ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​នៅម៉ោង​​​២​រសៀល​​ថ្ងៃ​ទី​​​​៤ សីហា ​​​២០១១ ​​លោក​ម៉ម ប៊ុន​ហេង ​​រដ្ឋ​មន្ត្រី​​​​ក្រសួងសុខាភិបាល​​ និង​ជាសមាជិក​​គណៈ​កម្មាធិការ​​​​កណ្តាល​​​​គណបក្សប្រជាជន​ រួមជា​មួយ​​គណៈ​អធិបតី​​​​ជា​ច្រើន​រូបទៀត​​​​ដូចជា​អភិ​បាល​​ខណ្ឌសែនសុខ ​​​សមាជិក​ក្រុម​​​ការ​ងារ​ជួយ​​ខណ្ឌ​​សែនសុខ ​​បានចុះ​ចែក​

រាជធានីភ្នំពេញ​​ ៖ ​​នៅម៉ោង​​​២​រសៀល​​ថ្ងៃ​ទី​​​​៤ សីហា ​​​២០១១ ​​លោក​ម៉ម ប៊ុន​ហេង ​​រដ្ឋ​មន្ត្រី​​​​ក្រសួងសុខាភិបាល​​ និង​ជាសមាជិក​​គណៈ​កម្មាធិការ​​​​កណ្តាល​​​​គណបក្សប្រជាជន​ រួមជា​មួយ​​គណៈ​អធិបតី​​​​ជា​ច្រើន​រូបទៀត​​​​ដូចជា​អភិ​បាល​​ខណ្ឌសែនសុខ ​​​សមាជិក​ក្រុម​​​ការ​ងារ​ជួយ​​ខណ្ឌ​​សែនសុខ ​​បានចុះ​ចែក​អំណោយ​​​ដល់​គ្រួសារ​​អ្នក​ផ្ទុក​​មេរោគអេដស៍ ​និងកើតជំងឺ​អេដស៍ សរុប​ចំន​ួន​​​២០៧​គ្រួសារ ​ស្មើ​នឹង​​​​​២៥៧​​នាក់​មកពីសង្កាត់​ចំនួន​​៦ នៅក្នុងខណ្ឌ​សែនសុខ ។

ក្នុង​​ឱកាសនោះ​​​លោកឃួង ស្រេង ​ប្រធាន​​​គណបក្ស​​​ប្រជាជន​កម្ពុជា​​ខណ្ឌសែនសុខ ​បាន​​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​​វត្ត​មាន​របស់​​លោក​ប្រធាន​គណៈ​​អធិបតី​​ ភ្ញៀវកិត្តិយស​​ និង​សមាជិក សមាជិ​កា​​​ទាំងអស់ដែល​​​បាន​ចូល​រួមក្នុង​​​ឱកាស​នោះ​។ ​​ក្រោមការ​ដឹកនាំ​​ដ៏ខ្ពង់ខ្ពស់​​​​​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​​​ហ៊ុន សែន ​​​នាយករដ្ឋ​មន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​​​កសាង​​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​​​ប្រទេសជាតិ​​​​​​លើ​គ្រប់វិស័យ​ ជា​ពិសេស​សម្តេច​​​​តែង​យកចិត្ត​ទុក​ដាក់​ទៅលើ​​​​ទុក្ខ​លំបាក​​​របស់​ប្រជាពលរដ្ឋ​​​​​ជួយ​ជ្រោម​ជ្រែង​​ឧបត្ថម្ភ​​ និងកាត់​បន្ថយ​​​​ភាពក្រីក្រ​របស់​​​ប្រជា​ពលរដ្ឋ​​​​​ក្នុងប្រទេស ​។ ជាមួយ​គ្នា​នេះដែរ ​លោក​ជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​​ប៊ុន​ រ៉ានី ហ៊ុន សែន ​​ប្រធាន​កាកបាទ​ក្រហម​​កម្ពុជា  តែង​យក​ចិត្ត​ទុក​ដាក់​​​​ទៅ​លើ​​អ្នកផ្ទុក​​មេរោគអេដស៍​​​ និង​អ្នក​​ជំងឺ​អេដស៍​​​​និង​បាន​អំពាវ​នាវ​​​ឱ្យអាជ្ញាធរ​​​​គ្រប់​លំដាប់​​​ថ្នាក់​ជួយ​ឧបត្ថម្ភ​​​ទាំងស្មារតី និងសម្ភារ​​ ជាពិសេស​​​មិន​ត្រូវ​រើសអើង​​​​ដល់​អ្នក​ទាំង​​នោះ​ឡើយ​។

ដើម្បី​ឆ្លើយ​តប​​​​​នឹង​​​អនុ​សាសន៍​​ដ៏ខ្ពង់ខ្ពស់​របស់​ប្រមុខ​​រដ្ឋាភិបាល ក្រុម​ការងារ​​របស់​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ខណ្ឌ​សែន​សុខ ​​​​រួមជាមួយ​គណៈ​​កម្មា​ធិការ​ខណ្ឌសែនសុខ បាន​រៀបចំ​ពិធី​​ចែក​​អំណោយ​​នេះ​ឡើង ដើម្បី​លើក​ទឹកចិត្ត​ដល់​​​​អ្នក​​ផ្ទុក និង​​​អ្នក​​កើត​ជំងឺអេដស៍ ដែលម្នាក់​ៗ​ទទួល​​បាន​ថវិកា​​​២ម៉ឺនរៀល ​​អាវយឺត​មួយ ​ជា​អំណោយ​​​ដ៏ខ្ពង់ខ្ពស់ ​របស់​លោក​​​​ម៉ម ប៊ុន​​ហេង ​និង​​អង្ករ​​១០គីឡូក្រាម ​ជាអំណោយ​របស់​​គណៈ​កម្មាធិការ​​គណបក្សប្រជាជន​​​កម្ពុជា​ខណ្ឌសែន​​សុខ​។

ជា​ចុងក្រោយ ​ក្នុង​នាម​​​ជា​គណៈ​កម្មា​ធិការ​គណបក្ស​ប្រជាជន​ខណ្ឌសែនសុខ ​​លោកសូម​ថ្លែង​អំណរគុណ​ដល់​​លោកម៉ម ប៊ុនហេង ​​​ដែល​បានឆ្លៀត​​​ឱកាស​​​​​ចូលរួមជាអធិបតី​​ក្នុង​អង្គពិធី​នេះ​​ និង​សំណូម​ពរ​​ឱ្យ​​អ្នកផ្ទុក​​​ និងអ្នកកើត​​ជំងឺ​អេដស៍​ទាំងអស់​​កុំ​បាក់​ទឹកចិត្ត ​ត្រូវខិតខំ​​​ថែរក្សា​សុខភាព ដើម្បី​​​​ឱ្យរស់​រាន​មានជីវិត​បាន​យូរ៕