សេតវិមានបានយកបទចម្រៀងល្បីរបស់កញ្ញា Ariana Grande មានចំណងជើងថា «Bye»ទៅធ្វើជាតន្ត្រីផ្ទៃខាងក្រោយក្នុងវីដេអូផ្សព្វផ្សាយពីគោលនយោបាយអន្តោប្រវេសន៍របស់លោកដូណាល់ ត្រាំ ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News ។

វីដេអូនោះ បង្ហាញពីសកម្មភាពភ្នាក់ងារព្រំដែនដេញចាប់ និងដាក់ខ្នោះដៃជនអន្តោប្រវេសន៍បញ្ចូលទៅក្នុងមណ្ឌលឃុំឃាំងជាមួយចំណងជើងថា«លាហើយ… ប្រធានាធិបតី Trump បានប្រគល់ព្រំដែនដែលមានសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្ត្រ»។
តារាចម្រៀងរូបនេះ បានចូលទៅបញ្ចេញមតិលើវីដេអូនោះចំៗថា៖«សូមកុំប្រើតន្ត្រីរបស់ខ្ញុំទាក់ទងនឹងរឿងមិនសមហេតុផល ឃោរឃៅ និងអាក្រក់នេះ» ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Abigail Jackson បានឆ្លើយតបទៅវិញថា អ្វីដែលឃោរឃៅ និងអមនុស្សធម៌ពិតប្រាកដនោះ គឺទង្វើរបស់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលបង្ករបួសស្នាម និងសម្លាប់ពលរដ្ឋអាមេរិកស្អាតស្អំទៅវិញទេ ។
ក្រោយការតវ៉ាពី Ariana Grande សេតវិមានបានសម្រេចបិទសំឡេងវីដេអូនោះ និងលុបមតិយោបល់របស់នាងចោល ដែលធ្វើឱ្យអ្នកលេងអ៊ីនធើរណេតជាច្រើនសម្តែងការមិនពេញចិត្ត ។
វីដេអូនេះ ធ្វើឡើងក្រោយលោកត្រាំកញ្ចប់ថវិកាជាង៧០ពាន់លានដុល្លារ សម្រាប់ភ្នាក់ងារអន្តោប្រវេសន៍។ គួរបញ្ជាក់ថា កញ្ញា Ariana Grande (តួឯកស្រីក្នុងរឿង The Wicked) បានដើរចូលក្នុងបញ្ជីសិល្បករល្បីៗជាច្រើននាក់ទៀត ដែលធ្លាប់បានហាមឃាត់មិនឱ្យក្រុមការងាររបស់លោកត្រាំយកបទចម្រៀងរបស់ពួកគេទៅប្រើប្រាស់ក្នុងគោលបំណងនយោបាយ ។

ចែករំលែកព័តមាននេះ