ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់បារាំង​D2ជុំទី2​ ​Le Mans,​Le Havre,​ Clermont ​រំពឹងឈ្នះ

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​បារាំង​D2ជុំ​ទី​2សម្រាប់​រាត្រីថ្ងៃ​សុក្រ​នេះមាន​7ប្រកួត​។ ក្រុម​ Le Havre, Le Mans និង​ Clermont សង្ឃឹម​ឈ្នះគូ​ប្រកួត​ក្នុង​ទឹក​ដី​។ លទ្ធ​ផល​3​ប្រកួត​​ក្នុង​ និង​ក្រៅ​ផ្ទះ​យក​តាម​រដូវ​កាល​ចាស់​ ។ Boulogne បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 0-1-0 គ្មានទាត់​បាល់​បាន​1គ្រាប់សោះ តែ​ក៏​គ្មាន​​របូត​វិញ​ដែរ​។

ការ​ប្រកួត​បាល់​ទាត់​បារាំង​D2ជុំ​ទី​2សម្រាប់​រាត្រីថ្ងៃ​សុក្រ​នេះមាន​7ប្រកួត​។ ក្រុម​ Le Havre, Le Mans និង​ Clermont សង្ឃឹម​ឈ្នះគូ​ប្រកួត​ក្នុង​ទឹក​ដី​។ លទ្ធ​ផល​3​ប្រកួត​​ក្នុង​ និង​ក្រៅ​ផ្ទះ​យក​តាម​រដូវ​កាល​ចាស់​ ។

Boulogne(12) V Angers(14)

Boulogne បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 0-1-0 គ្មានទាត់​បាល់​បាន​1គ្រាប់សោះ តែ​ក៏​គ្មាន​​របូត​វិញ​ដែរ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Cler​mont 1-0 ចាញ់ Lens 1-0 បន្ទាប់​មក​លេង​ស្មើ Monaco 0-0 ក្រៅ​ផ្ទះ​​ទាំង​បី​ប្រកួត​។

Angers បើក​រដូវ​កាល​ថ្មី​1ប្រកួត​គឺ 0-0-1 ទាត់​បាល់​បាន​1គ្រាប់​ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Rennes 1-1 ​​ចាញ់ Tours 2-1 ក្រៅ​ផ្ទះ​និង​ចាញ់ Le Havre 2-1 ក្នុង​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា 10ប្រកួត​ Boulogne ឈ្នះ​4 Angers ឈ្នះ2 ស្មើ​4។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
11-08 Boulogne 2-3 Angers
04-09 Angers 1-5 Boulogne
08-10 Angers 0-0 Boulogne
01-11 Boulogne 2-1 Angers

Le Havre(5) V Laval(15)

Le Havre បើក​រដូវ​កាល​ថ្មី​1ប្រកួត​គឺ 1-0-0 ទាត់​បាល់​បាន​2គ្រាប់ និង​របូត​វិញ​1គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​​ចាញ់ Caen 3-2 ឈ្នះ​ Metz 5-4 ក្នុង​ផ្ទះ និង​ឈ្នះ Angers 2-1 ក្រៅ​ផ្ទះ​។

Laval បើក​រដូវ​​កាល​ថ្មី​1ប្រកួតគឺ​ 0-0-1 ទាត់​បាល់​បាន​1គ្រាប់​ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Lorient 0-0 ក្រៅ​ផ្ទះ​ ចាញ់ Guingamp 2-0 ក្រៅ​ផ្ទះ និង​ចាញ់ Clermont 2-1 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 10ប្រកួត​ Laval ឈ្នះ​3 Le Havre ឈ្នះ​4 ស្មើ​3។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
10-09 Le Havre 0-2 Laval
03-10 Laval 4-0 Le Havre
11-10 Le Havre 1-0 Laval
04-11 Laval 2-1 Le Harve

Le Mans(16) V Tours(7)

Le Mans បើក​រដូវ​កាល​ថ្មី​1ប្រកួត​គឺ 0-0-1 គ្មាន​ទាត់​បាល​់​បាន​1គ្រាប់​សោះ​ តែ​របូត​វិញ​1គ្រាប់​។ បី​ប្រកួតចុង​ក្រោយ​គឺ​លេង​ស្មើ Nancy 1-1 ឈ្នះ​ Arles 1-0 ក្នុង​ផ្ទះ​ តែចាញ់ Arles 1-0 ក្រៅ​ផ្ទះ​វិញ។

Tours បើក​រដូវ​ថ្មី1ប្រកួតគឺ 1-0-0 ទាត់​បាល់​បាន​1គ្រាប់ តែ​គ្មាន​របូត​សោះ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Le Mans 1-0 ឈ្នះ​ Angers 2-1 និង​ឈ្នះ Metz 1-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។

ប្រវត្តិ​ជួប​គ្នា 3ប្រកួតគឺ​៖
11-10 Tours 0-1 Le Mans
05-11 Le Mans 3-0 Tours
07-11 Tours 0-1 Le Mans

Istres(18) V Lens(19)

Istres បើក​រដូវ​កាល​ថ្មី​1ប្រកួត​គឺ 0-0-1 ទាត់​បាល់​​បាន​1គ្រាប់ និង​របូត​វិញ​3គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​Nice 2-2 ក្រៅ​ផ្ទះ​ឈ្នះ​ Nice 3-2 ក្នុង​ផ្ទះ​ តែ​ចាញ់ Bastia 3-1 ក្រៅ​ផ្ទះ​។

Lens បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 0-0-1 ​ទាត់​បាល់​​បាន​1គ្រាប់សោះ​  តែ​របូត​វិញ​2​គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Au​xerre 1-0 ឈ្នះ​ Clermont 3-0 តែ​ចាញ់ Reims 2-0 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត។

ប្រវត្តិ​ជួប​គ្នា 2ប្រកួតគឺ៖
08-04 Istres 0-2 Lens
01-05 Lens 0-1 Istres

Reims(2) V Amiens(8)

Reims បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 1-0-0 ទាត់​បាល់​បាន​2គ្រាប់ តែគ្មាន​របូត​សោះ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Auxerre 2-0 ចាញ់ Nantes 1-0 ក្នុង​ផ្ទះ តែ​ឈ្នះ​ Lens 2-0 ក្រៅ​ផ្ទះ។

Amiens បើក​រដូវ​កាល​ថ្មី​1ប្រកួត​គឺ 0-1-0 ទាត់​បាល់​បាន​1គ្រាប់ និង​របូត​វិញ​1គ្រាប់​ដែរ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​េលង​ឈ្នះ Bastia 1-0 ឈ្នះ​ Nimes 2-0 បន្ទាប់​មក​លេង​ស្មើ Troyes 1-1 ក្នុង​ផ្ទះ​ទាំង​បី​ប្រកួត​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Reims ឈ្នះ​3 Amiens ឈ្នះ​5 ស្មើ​2។

ជួប​គ្នា 4ប្រកួត​ចុងក្រោយ​គឺ​៖
02-09 Reims 1-3 Amiens
07-09 Reims 1-2 Amiens
09-09 Amiens 0-1 Reims
02-10 Reims 5-0 Amiens

Chateauroux(9) V Sedan(3)

Chateaurox បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 0-1-0 ទាត់​បាល់​បាន​1គ្រាប់ និង​របូត​វិញ​1គ្រាប់​ដែរ​​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Sedan 1-0 ក្នុង​ផ្ទះ​ ឈ្នះ​ Istres 5-3 បន្ទាប់​មក​លេង​ស្មើ Guin​gamp 1-1 ក្រៅ​ផ្ទះ​។

Sedan បើក​រដូវ​កាល​ថ្មី​1ប្រកួត​គឺ 1-0-0 ទាត់​បាល់​បាន​2គ្រាប់​ តែគ្មាន​របូត​សោះ​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Mons 2-0 ឈ្នះ​ Mona co 4-1 និង​​ឈ្នះ​ Nantes 2-0 ក្នុង​ផ្ទះទាំង​បី​ប្រកួត។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត Sedan ឈ្នះ​3 Chateauroux ឈ្នះ​3 ស្មើ​4។

ជួប​គ្នា​ 4ប្រកួត​ចុង​ក្រោយ​គឺ​៖
08-09 Chateauroux 1-0 Sedan
01-10 Sedan 1-1 Chateauroux
01-11 Sedan 2-0 Chateauroux
05-11 Chateauroux 1-0 Sedan

Nantes(20) V Bastia(1)

Nantes បើក​រដូវ​កាល​ថ្មី​1ប្រកួត​គឺ 0-0-1 គ្មាន​ទាត់​បាល់​បាន​1គ្រាប់​សោះ​​ តែ​របូត​វិញ​2គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Brest 3-1 ឈ្នះ ​Reims 1-0 តែ​ចាញ់ Sedan 2-0 ក្រៅ​ផ្ទះ​។

Bastia បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 1-0-0 ទាត់​បាល់​បាន​3គ្រាប់ និង​របូត​វិញ​1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Brest 1-1 ចាញ់ Istres 3-2 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ Istres 3-1 ក្នុង​ផ្ទះ​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Nantes ឈ្នះ​5 Bastia ឈ្នះ​1 ស្មើ​4។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ៖
09-07 Bastia 0-1 Nantes
02-08 Nantes 2-0 Bastia
09-09 Bastia 1-1 Nantes
02-10 Nantes 3-1 Bastia

Clermont(4) V Guingamp(10)

Clermont បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 1-0-0 ទាត់​បាល់​បាន​2គ្រាប់ និង​របូត​វិញ​1គ្រាប់​​ដែរ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Caen 3-0 ចាញ់ Lens 3-0 តែ​ចាញ់ Laval 2-1 ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Guingamp បើក​រដូវ​កាល​ថ្មី1ប្រកួតគឺ 0-1-0 ទាត់​បាល់​បាន​1គ្រាប់ និង​របូត​វិញ​1គ្រាប់​។​ដែរ​បី​ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Brest 2-0 ឈ្នះ Laval 2-0 បន្ទាប់​មក​លេង​​ស្មើ Cha​teauroux 1-1 ក្នុង​ផ្ទះ​​ទាំង​បី​ប្រកួត​។ ប្រវត្តិ​ជួប​គ្នា​10ប្រកួត​ Clermont ឈ្នះ3 Guingamp ឈ្នះ​3 ស្មើ​4។

ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
10-08 Guingamp 2-1 Clermont
03-09 Clermont 1-1 Guingamp
12-09 Guingamp  1-1 Clermont
05-10 Clermont 3-1 Guingamp