ឆែកឆេរទីតាំងសង្ស័យអនឡាញស្គេម៣កន្លែង ឃាត់ខ្លួនជនបរទេស២០១នាក់ និងរកឃើញគ្រឿ.ងញៀ.ន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឆែកឆេរទីតាំងសង្ស័យអនឡាញស្គេម ហើយរកឃើញការជួញដូរគ្រឿងញៀន និងឈានទៅឃាត់ខ្លួនជនបរទេសចំនួន២០១នាក់ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯកយឹម លាង អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ត ដែលមានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ។

កម្លាំងចម្រុះបានចុះធ្វើរដ្ឋបាលទីតាំងសង្ស័យចំនួន៣កន្លែង ៖ ១-អគារកម្ពស់៤ជាន់ ឃាត់ខ្លួនជនបរទេសចំនួន៥៨នាក់(ស្រី៩នាក់) ជាជនជាតិឥណ្ឌូណេស៊ី ។ ២-អគារ RESIDENT AGB កម្ពស់៨ជាន់ ឃាត់ខ្លួនជនបរទេសចំនួន១៩នាក់ ។ ៣-អគារឡាសវេហ្គាស កម្ពស់២ជាន់ ឃាត់ខ្លួនជនបរទេសចំនួន១២៤នាក់ ។

ទោះជាយ៉ាងណា នៅក្នុងការឆែកឆេរអគារទាំង៣កន្លែង និងបានឃាត់ខ្លួនជនបរទេសចំនួន២០១នាក់នេះ ពុំមានពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ប៉ុន្តែរឹបអូសបានសារធាតុញៀនមួយចំនួន ៕









ចែករំលែកព័តមាននេះ