ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយ និងសាងសង់ស្ថានីយបូមទឹក ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង​ក្នុងរាជធានី

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​រួម​ដំណើរ​ដោយ​ឯកឧត្ដម​អភិបាលរង នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​២០២៦​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ចំនួន​៥ ចុះ​ពិនិត្យ​មើល​លទ្ធផល​ស្ដារ​ប្រឡាយ​ជា​ច្រើន​ខ្សែ និង ការ​សាងសង់ ស្ថានីយ បូម ទឹក ចំនួន ២​ទីតាំង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ជា​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ខណ្ឌ​នីមួយ​ៗ អនុវត្ត​កន្លង​មក ដើម្បី​ធ្វើ​យ៉ាងណា កុំឱ្យ​ជំនន់​ទឹកភ្លៀង​លិចលង់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នា​រដូវវស្សា​នេះ​។

លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១០​មិថុនា​នេះ​។
លោកស្រី​បន្ត​ថា​៖ ការ​ស្ដារ​ប្រឡាយ​ទាំង​អស់នេះ គឺ​ឡេ​ី​ង ស្រប​តាម ផែនការ របស់ រដ្ឋបាល រាជធានី​ភ្នំពេញ​ដែល​បាន​ដាក់​ឲ្យ​ខណ្ឌ​នីមួយ​ៗ​អនុវត្ត​កន្លង​មក ហើយ​ការងារ​នេះ ទទួល បាន ការ គាំទ្រ ទាំង កញ្ចប់​ថវិកា និង​ប្រេងឥន្ធនៈ​ពី រដ្ឋ បាល រាជធានី ភ្នំពេញ រួម មាន ប្រឡាយ ទួល​ពង្រ ១ ប្រឡាយ លូ ប្រាំ ប្រឡាយ ហា និង​ប្រឡាយ ភូមិ ម័​ល​។

ចំណែក​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​៖ នា​ឱកាស​នៃ​ការ​ចុះ​ពិនិត្យ​មើល​ឡាយ​ជា​ច្រើន​ខ្សែ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ធ្វើការ​ជីក​ស្ដារ​ប្រឡាយ​ត​ភ្ជាប់​ប្រឡាយ​ទួល​ពង្រ ចាប់ពី​ផ្លូវ​តុង​ហ្គា រហូត​ដល់​ប្រឡាយ​លូ​ប្រាំ ជាមួយនឹង​ការ​ដាក់​លូ​ខ្នាត​ធំ ឆ្លងកាត់​ផ្លូវ​ចំនួន​២​កន្លែង ជំនួស​លូ​ចាស់​ដែល​តូច​ចង្អៀត​។

ក្រុមការងារ​នឹង បន្ត​ស្ដារ​ដៃ​ប្រឡាយ​យ​ទួល​ពង្រ និង​បុក​ស៊ី​ផាយ​២​កន្លែង ត្រង់​ផ្ទះ​ប្រជាពលរដ្ឋ សិក្សា​ដូរ​ទីតាំង​ស្ថានីយ៍​បូមទឹក​ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម អភិបាល ក៏​បាន​ណែនាំ​ឲ្យ​បន្ត​ស្ដារ​ប្រឡាយ​ភូមិ​ម័​ល និង​ការ​ដាក់​បំ​ភ្លើង​បំ​ភ្លើង​សាធារណៈ​តាម​ផ្លូវ​ស្រប​តាម​ប្រឡាយ​ទួល​ពង្រ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់ ផង​ដែរ​ថា ប្រឡាយ​ទួល​ពង្រ មាន​ប្រវែង ៥៥៦៦​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ម្ដុំ​វត្ត​ជម្ពូ​វ័ន​រហូត​ដល់​ប្រឡាយ​លូ​ប្រាំ​។ ចំពោះ​សកម្មភាព​ស្ដារ​ប្រឡាយ​ទួល​ពង្រ​នេះ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កាយ​ប្រឡាយ​នេះ​បាន​ប្រមាណ​ជាង​៤០០០ ម៉ែត្រ​ហើយ នៅ​សល់​ប្រមាណ​ជាង​១០០០​ម៉ែត្រ​ប៉ុណ្ណោះ​ដែល​ក្រុមការងារ​បាន​និង​កំពុងធ្វើការ​កាយ​។ ការងារ​នេះ​អាច​ប្រើ​ពេល​ប្រមាណ​ជាមួយ​ស​ប្តា​ហ៍​ទៀត​នឹង​រួចរាល់​ជា​ស្ថាពរ​។

លោកស្រី ក៏​បាន​បន្ថែម​ទៀត​ថា ក្រៅពី​ការ​ចុះ​ពិនិត្យ​លទ្ធផល ស្តារ ប្រឡាយ​ទាំង​អស់ នេះ ឯកឧត្តម​អភិបាល​រាជធានី ភ្នំពេញ និង សហការី ក៏​បាន​អញ្ជើញ​ចូល​ពិនិត្យ​មើ​ល​ស្ថានភាព នៃ​ការ​សាងសង់​ស្ថានីយ​បូម​ទឹក​លូ​ប្រាំ និង​ស្ថានីយ​បូម​ទឹក​បឹង​តា​ម៉ាត​ផង​ដែរ ហើយ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខិតខំ​ធ្វើ​យ៉ាង​ឱ្យ​ការងារ​ស្តារ​ប្រឡាយ ទាំង​អស់​នេះ បាន​រួច​រាល់ ដើ​ម្បី​ធានា​កាត់​បន្ថយ​ការ​ជន់​លិច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នា​រដូវ​វស្សា​ខាង​មុខ​នេះ​៕