ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​រថយន្ដ​ដឹក​ថ្ម​-​ខ្សាច់​និង​សម្រួល​ចរាចរណ៍​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​ការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ន​និង​ការ​ចង្អុល​ណែនាំ​ពី​លោក ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ស្ពឺ និង​បានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​លោកស្នងការ​រង ទទួល​ផែន​ការងារ​សណ្ដាប់ធ្នាប់​។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក កំលាំង​នគរបាល​នៃ​អ​ធ​ធិ​ការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល បាន​បន្ដ​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​រថយន្ដ​អ្នក​បើកបរ​រថយន្ដ​ដឹក​ថ្ម​-​ខ្សាច់ ដោយ​សហការ​សម្រួល​ចរាចរណ៍​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​ចំណុច​មុខ​សាលារៀន​ជូន​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​អាជីវករ អ្នក​លក់ដូរ​ទំនិញ​នៅ​តាម​តំបន់​ទីប្រជុំជន ទីផ្សារ និង​តាម​គ្រឹះស្ថាន​នានា នៃ​បឋម​សិក្សា​សាលារៀន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។

កំលាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចុះ​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក ធ្វើ​ការ​ចុះ​ណែនាំ​ដល់​អ្នក​បេ​ី​កបរ​រថយន្ដ​ដឹក​ទំនិញ​ធន់​ធ្ងន់ និង​រថយន្ដ​លក្ខណៈ​ដឹក​កម្មករ កម្មការិនី រោងចក្រ អ្នក​ប្រើ​ប្រាស់​ម៉ូតូ​រឺ​ម៉ក ដោយ​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ណែនាំ​អំពី​សុវត្ថិភាព លក្ខណៈ​បច្ចេកទេស​យានយន្ដ​និង​គ្រឿង​បំពាក់​លើ​​រថយន្ដ​កា​រត​ទ្រង់​ខុស​បច្ចេកទេស​ជា​ដេ​ី​ម​។ ការ​បេ​ី​កបរ​ដោយ​លេ​ី​ស​ល្បឿន​កំណត់ នៅ​កន្លែង​ទីប្រជុំជន ទីផ្សា​ដោយ​ប្រើ​ស៊ី​ផ្លេ​រ​ឮ​ខ្លាំង​នៅ​ចំណុច​សាលារៀន មន្ទីរពេទ្យ​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ «ថៃ្ង​នេះ ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍»៕​