ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​បំផុត​! ៥ សញ្ញា​មហារី.ក​សួត​ដែល​មនុស្ស​ជា​ច្រើន​ច្រឡំ​​ថា​ជំងឺ​ធម្មតា

22 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស មនុស្ស​ភាគច្រើន​យល់​ច្រឡំ​ថា មហារីក​សួត​ត្រូវ​តែ​ចាប់ផ្តើម​ដោយ​ការ​ក្អក ប៉ុន្តែ​មាន​សញ្ញា​គ្រោះថ្នាក់ ៥ យ៉ាង​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រយ័ត្ន​៖

ការ​ស្រក​ទម្ងន់​លឿន​ខុសធម្មតា​ដោយ​មិន​មានការ​សម្រក​ទម្ងន់ ការ​ឈឺទ្រូង​រ៉ាំរ៉ៃ​អូស​បន្លាយ​ជា​ច្រើន​ស​ប្តា​ហ៍ ការ​ស្អក​ក​ជាប់​រហូត​លើស​ពី ២ ស​ប្តា​ហ៍ ការ​ឈឺ​ឆ្អឹង​ឬ​ជើង​ដោយ​មិនដឹង​មូលហេតុ​ដែល​បញ្ជាក់​ពី​ការ​រាលដាល និង​ការ​រីក​ធំ​ខុសធម្មតា​នៃ​ចុង​ម្រាមដៃ​ដូច​ដំបង​ស្គរ​។

ប្រសិនបើ​មាន​រោគ​សញ្ញា​ទាំងនេះ ជា​ពិសេស​អ្នក​ជក់បារី គួរ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ព្រោះ​មហារីក​សួត​ច្រើន​តែ​លូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ក្នុង​រយៈពេល​យូរ មុន​ពេល​បង្ហាញ​សញ្ញា​ធ្ងន់ធ្ងរ​ដែល​ពិបាក​ព្យាបាល​៕