អ្នកនិយមទទួលទានផលិតផលធ្វើពីសាច់ ដែលផលិតនៅក្នុងប្រទេសថៃ ដូចជា ពពួកសាច់ក្រកបែបអឺរ៉ុប ប្រហិតសាច់គ្រប់ប្រភេទ និងសាច់កែច្នៃមួយចំនួន សូមប្រុងប្រយ័ត្ន ពីព្រោះវាអាចជាកាកសំណល់សល់ពីរោងចក្រ ដែលគ្មានអនាម័យ ។

កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា រោងចក្រកែច្នៃសាច់មួយ ដែលលក់ផលិតផលមានម៉ាកយីហោប្រហែល៣០តោន នៅទូទាំងប្រទេស ជារៀងរាល់ខែត្រូវបានបិទ បន្ទាប់ពីមិនបានបំពេញតាមស្តង់ដារអនាម័យ ។
ប្រភពដដែលបានអះអាងថា រោងចក្រនេះ ទើបតែបិទនៅថ្ងៃអង្គារ៍នេះទេ ហើយក្រៅពីបញ្ហាអនាម័យអាជ្ញាធរថៃ បានអះអាងថា ពួកគេក៏នៅរកឃើញផលិតផលទាំងនោះផុតកំណត់ ប្រមាណជាជាង១ម៉ឺនថង់ផងដែរ ។
ជាការពិត មកដល់ពេលបច្ចុប្បន្ន ពពួកអាហារទាំងនេះ នៅទីផ្សារកម្ពុជាសម្បូរ ហើយមួយផ្នែកនៃផលិតផល ដែលកំពុងតែចរាចរណ៍នៅតាមទីផ្សារកម្ពុជា អាចជាផលិតផលដែលត្រូវគេរត់ពន្ធខុសច្បាប់ ឬនាំចូលមកកម្ពុជាពីថៃ តាមច្រកដែលនៅបើកចំហរ ៕
ចែករំលែកព័តមាននេះ