ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកឡុកបង្កហិ.ង្សាលើក្រុមគ្រួសារ អាវុធហត្ថសង្គ្រប់ចាប់ស្ទើរមិនឈ្នះ

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បានការ​សុំ​កិច្ច​អន្តរាគមន៍ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៦ ករណី​បុរស​ម្នាក់​ឈ្មោះ អែក សុ​វ​ណ្ណា​រ៉ា អាយុ​៤១​ឆ្នាំ មាន​សភាព​បែក​ថ្នាំ បាន​ធ្វើ​សកម្មភាព​អុកឡុក និង​បង្ក​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ភ្លាម​ៗ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។
បុរស​បែក​ថ្នាំ​ខាងលើ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​ជាប់​សារធាតុ​ញៀន ដែល​អាច​សន្និដ្ឋាន​បាន​ថា ប្រហែល​បុរស​រូប​នេះ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត ទើប​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី(​បែក​ថ្នាំ​) បញ្ចេញ​អាកប្បកិរិយា​គំរាមកំហែង​បំភិតបំភ័យ​រហូត​អុកឡុក និង​បង្ក​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​បង្ក​ការ​ភ័យ​ខ្លាច ។

លោក​ឧត្ដមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ប្រសិនបើ​បងប្អូន​បាន​ជួប​ហេតុការណ៍​ណាមួយ ត្រូវការ​អន្តរាគមន៍​បន្ទាន់​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លេខ ១២៩១ ឬ​អាច​ទាក់ទង​តាម​បណ្តាញ Telegram, WhatsApp, CoolApp របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​លេខ ០៣១ ៥៥៥៥ ៦៦៩ ឬ​អាច​ឆាត​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie ៕