ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែនឡើងកម្ដៅ៖ រុស្ស៊ីទម្លាក់គ្រា.ប់បែកបញ្ជាធុនធ្ងន់​លើកណ្ដាលក្រុងស្លូវីយ៉ាន់ស្ក៍

23 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​អះអាង​ថា ​កងទ័ព​រុ​ស្ស៊ី​​បាន​វាយប្រហារ​លើ​ទីក្រុង​ស្លូ​វី​យ៉ា​ន់​ស្ក៍ ​កាលពី​ថ្ងៃ​ទី​៩ ​មិថុនា ដោយ​ទម្លាក់​គ្រាប់បែក​បញ្ជា ធុន​FAB-1500 ​លើ​កណ្ដាល​ក្រុង​នោះ នា​វេលា​ម៉ោង​៥​ព្រឹក​ម៉ោង​ក្នុងស្រុក ។ យោង​តាម​អាជ្ញាធរ​តំបន់​ថា ការ​វាយប្រហារ​នោះ​ បាន​កម្ទេច​ប្លុក​កីឡា​សម្រាប់​កុមារ​មួយ​ និង​អគារ​ការិយាល័យ​មួយ​ និង​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​យ៉ាងតិច​៣៩​ខ្នង និង​រថយន្ត​១៥​គ្រឿង​ ។

ការ​វាយប្រហារ​នោះ​ បង្ហាញ​ពី​ការ​ដាក់​សម្ពាធ​ជាប់​របស់​រុ​ស្ស៊ី​​លើ​បណ្ដា​តំបន់​ក្រុង ដែល​ស្ថិត​នៅ​ក្បែរ​ខ្សែ​បន្ទាន់​រណសិរ្ស​ ។ នៅ​ភាគ​ឦសាន​អ៊ុយ​ក្រែ​ន​ បណ្ដា​ដ្រូ​ន​បាន​វាយប្រហារ​ច្រើន​លើក​តំបន់ឧស្សាហកម្ម​មួយ​នៃ​ទីក្រុង​ស៊ូ​មី​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ខ្លាំង​ ។ ការ​វាយប្រហារ​ទាំងនេះ​ កើត​មាន​ពេល​រុ​ស្ស៊ី​​កំពុង​តែ​ដាក់​សម្ពាធ លើ​ផ្នែក​ដ៏​ធំ​នៃ​ខ្សែ​រណសិរ្ស ប្រវែង​ប្រមាណ​ជា​១០០០​គីឡូម៉ែត្រ ពី​ក្រុង​ខា​គៀវ​ទៅ​ក្រុង​ឃ័​រ​សុ​ន ​។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​រៀបរាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ជាង​១០០​លើក រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ជាមួយ​ការ​ប្រយុទ្ធ​ខ្លាំង​ជា​ពិសេស​នៅ​តំបន់​ដូ​ណេ​ត​ស្ក៍​ ។

ទន្ទឹម​នឹង​នេះ​ រុ​ស្ស៊ី​​បន្ត​វាយប្រហារ​ដោយ​ដ្រូ​ន ​និង​មីស៊ី​ល​ប្រឆាំង​បណ្ដា​ទីក្រុង ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​។ ចំណែក​អ៊ុយ​ក្រែ​ន​វិញ​បន្ត​វាយប្រហារ​បណ្ដា​ទីតាំង​ក្នុង​ដែនដី​រុ​ស្ស៊ី ​និង​ក្នុង​ដែនដី​រុ​ស្ស៊ី​​កាន់កាប់​ ។ អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ខ្លាំងក្លា​លើ​បណ្ដា​ទីតាំង​ប្រេង​នៅ​រុ​ស្ស៊ី និង​នៅ​តំបន់​គ្រី​មេ​ ។ សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា​ កងទ័ព​ខ្លួន បាន​វាយប្រហារ​នា​ពេល​យប់​លើ់​តំបន់​ក្រា​ស្នូ​ដា​រុ​ស្ស៊ី​ សំដៅលើ​ទីតាំង​ប្រេងកាត​ GROUCHOVAIA ​ជិត​ក្រុង​ណូ​វ៉ូ​រ៉ូ​ស​ស្លី​ស្ក៍​។ នោះ​ជាទី​តាំង​ប្រេង ​និង​ផលិតផល​ប្រេង​ដ៏​ធំ​ស្ថិត​នៅ​ភាគ​ខាងត្បូង​រុ​ស្ស៊ី ។ អាជ្ញាធរ​តំបន់​រុ​ស្ស៊ី​​អះអាង​ថា ដ្រូ​ន​អ៊ុយ​ក្រែ​ន​១​គ្រឿង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ក្នុង​ទីតាំង​នោះ​ដោយ​បញ្ជាក់​ថា ពុំ​មាន​ជន​រង​គ្រោះ​ឡើយ​។

អ៊ុយ​ក្រែ​ន​ក៏​អះអាង​ដែរ​ពី​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​៧​ មិថុនា ប្រឆាំង​មូលដ្ឋាន​ប្រេងកាត​ធំ​មួយ​នៅ​ឧបទ្វីប​គ្រី​មេ​ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​។ មូល​ដ្ឋា​នោះ​ជា​កន្លែង​ស្តុក​ប្រេង​សម្រាប់​បម្រើកងទ័ព​រុ​ស្ស៊ី ​​៕