បង្ក្រាបក្តៅៗនៅប៉ោយប៉ែត៖ កម្លាំងចម្រុះឆ្មក់ចូលក្លិប «ឡាវ៉េហ្គាស» ឃាត់ខ្លួនជាង១១០នាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះបង្ក្រាបក្លឹបកម្សាន្តយីហោ «ឡាវេហ្កាស» ឃាត់ខ្លួនជាង១១០នាក់ ដែលភាគច្រើនជនបរទេស នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចតំបន់ស្តារហ្គោល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយ
ប៉ែត ។

ប្រតិបត្តិការរកឃើញ គឺមានការចូលរួមពីកម្លាំងអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យជាច្រើននាក់ ដែលកំពុងអនុវត្តការងារ ។ ក្នុងការបង្ក្រាបក្នុងក្លឹបកម្សាន្តយីហោឡាវេហ្គាស ចំណុចតំបន់ស្តាហ្គោល ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនចំនួន១១៦នាក់ ដែលភាគច្រើនជាស្ត្រីច្រើនជាបុរស និងជាជនជាតិបរទេស ដោយរកឃើញបទល្មើសមួយចំនួន ដូចជាបទល្មើសគ្រឿងញៀន និងជួញដូរផ្លូវភេទ និងជនបរទេសដែលគ្មានឯកសារសង្ស័យលួចលាក់អនឡាញហ្គេមល្មើសច្បាប់ ។

ក្រោយកម្លាំងចម្រុះបង្ក្រាបក្លឹបកម្សាន្តដែលឃាត់ខ្លួនជនបរទេសជាង១១០នាក់ ត្រូវបានអនុវត្តតាមនីតិវិធីលើជនបរទេសដែលពាក់ព័ន្ធបទល្មើសត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងជនបរទេសដែលមិនពាក់ព័ន្ធត្រូវបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញពីកម្ពុជា។

ប្រភពព័ត៌មានទទួលបានពីកម្លាំងចម្រុះបានបង្ក្រាបកាស៊ីណូហូលីដេ ឃាត់ខ្លួនជនបរទេសជាង២ពាន់នាក់ ក្នុងពេលតែមួយដែលស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ