ប្រទេសស៊ីរី ៖ ផ្ទុះការប្រយុទ្ធគ្នាថ្មីទៀតហើយ នៅក្រុងអាឡែបជាទីក្រុងធំទី២ របស់ស៊ីរីស្ថិតនៅភាគខាងជើងប្រទេស រវាងកងកម្លាំងឃើត និងកងទ័ពរដ្ឋាភិបាលស៊ីរី។

នៅសង្កាត់២នៃទីក្រុងនោះ គឺសង្កាត់ACHRAFIEH និងសង្កាត់ SHEIKH MAQSUD ដែលមានជនជាតិភាគតិចឃើតច្រើន បណ្ដាគ្រួសារឆ្លៀតពេលមានភាពស្ងៀមស្ងាត់បន្តិចនៃការប្រយុទ្ធគ្នា នាំគ្នាភៀសខ្លួនចេញទៅកាន់កន្លែងផ្សេងនៃទីក្រុងនោះ។ ការប្រយុទ្ធគ្នាដែលផ្ទុះឡើង កាលពីថ្ងៃទី៩ មិថុនា ជាការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ពុំធ្លាប់មានចាប់តាំងពីច្រើនខែមកហើយ រវាងកងទ័ពរដ្ឋាភិបាល និងកម្លាំងប្រជាធិបតេយ្យស៊ីរីគ្របដណ្ដប់ដោយពួកឃើត ។

មនុស្សយ៉ាងតិច៩នាក់់ ត្រូវបានរាយការណ៍ថា ស្លាប់ ក្នុងនោះមានបណ្ដាជនស៊ីវិល ដោយភាគីម្ខាងៗចោទប្រកាន់គ្នាទៅវិញទៅមកថា វាយប្រហារលើបណ្ដាតំបន់មានប្រជាជនរស់នៅ។ ការប៉ះទង្គិចគ្នាទាំងនេះកើតមាន ពេលដែលកិច្ចព្រមព្រៀងខែ
មីនា ស្ដីពីការធ្វើសមាហរណកម្មកងកម្លាំងឃើតចូលក្នុងកងទ័ពស៊ីរីនៅតែជាប់គាំង នាំឲ្យប្រជាជនឃើតរងការងារ ៕

ចែករំលែកព័តមាននេះ