ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអ.ន់ ធ្វើផ្លូវក្រាលបេតុង​បែបនេះគង់រលា.យឆាប់មិនខាន​

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ក្រោយ​ពី​មាន​បណ្តាញ​សង្គម​បង្ហោះ​រូបភាព​ក្រុមហ៊ុន ​រម្យ​ខិ​ត្តិ​យា ខន់​ស្ត្រា​ក់សិន​ ទទួល​ការ​អនុវត្តន៍​គម្រោង​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​មេ ០១​ខ្សែ​ប្រវែង ​៤៨២​ម៉ែត្រ​នៅ​ភូមិ​សំ​យ៉ោ​ង​ឃុំ​សំ​យ៉ោ​ង​ស្រុក​កំពង់​រោ​ទ៌ ថា​អនុវត្ត​ខុស​ស្តង់ដា​បច្ចេកទេស ដាក់​ដែក​លើ​ស្មៅ​លើ​ស្លឹកឈើ មិន​បាន​កិន​បង្ហាប់​ដាក់​ថ្ម​ក្រាល​បាត និង​កន្លែង​ដែល​ចាក់​បេតុង​រួច របើក​ឃើញ​ខ្សាច់ គ្មាន​គុណភាព ​។

លោក​មេឃុំ​សំ​យ៉ោ​ង ​និង​ជា​ប្រធាន​លទ្ធកម្ម​ឃុំ​សំ​យ៉ោ​ង​បាន​ចេញ​មក​បំភ្លឺ​ជូន​មហាជន នៅ​រសៀល​ថ្ងៃ​ទី ​៩ ​ខែមិថុនា​ ២០២៦ ថា ឃុំ​សំ​យ៉ោ​ង​មាន​គម្រោង​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ​ ០១​ខ្សែ​ប្រវែង​ ៤៨២​ម៉ែត្រ ទទឹង ​០៥​ម៉ែត្រ កម្រាស់​បេតុង​ ០,១៥​ម៉ែត្រ​ប្រើប្រាស់​ថវិកា​ចំនួនជាង​ ១២៥​លាន​រៀល​ ​។

ហើយ​ក្រុមហ៊ុន​ទទួល​ការ​អនុវត្ត​គម្រោង​គឺ​ក្រុមហ៊ុន​រម្យ​ខិ​ត្តិ​យា​ខុន​ស្ត្រា​ក់សិន បាន​ចុះ​អនុវត្ត​គម្រោង​កាលពី​ថ្ងៃ​ទី​ ២៩​ ឧសភា​២០២៦ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី ​០៥ ​មិថុនា ​២០២៦ ក៏​មាន​បណ្តាញ​សង្គម​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​រម្យ​ខិ​ត្តិ​យា​ខុន​ស្ត្រា​ក់សិន អនុវត្ត​ខុស​ស្តង់ដា​បច្ចេកទេស ទី​ ១-​ដាក់​ដែក​ផ្ទាល់​ដី ដាក់​ពីលើ​ស្មៅ​ និង​ស្លឹកឈើ ទី​ ២-​ មិន​បាន​ដាក់​ថ្ម​ក្រាល​បាត ទី​ ៣-​ កន្លែង​ចាក់​បេតុង​រួច របើក​ខ្សាច់​ឡើង​គ្មាន​គុណភាព ​។

លោក​មេឃុំ​សំ​យ៉ោ​ង​បាន​បញ្ជាក់ ​និង​បំភ្លឺ​ជូន​មហាជន​មេត្តា​ជ្រាប​ថា ការ​អនុវត្ត​គម្រោង​គឺ​លោក​បាន​ចាត់​កម្លាំង​ក្រុមប្រឹក្សា​ឃុំ​លោក​ជំទប់​ទី​ ១​ និង​លោក​មេ​ភូមិ​សំ​យ៉ោ​ង ចុះ​តាមដាន​ និង​ពិនិត្យ​មើល​គ្រប់​ដំណើ​ការ​អនុវត្ត​គម្រោង ក៏​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី ​៤​មិថុនា​ ឆ្នាំ ​២០២៦ មាន​ភ្លៀង​ធ្លាក់​ ០១​មេ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​បាក់​ដើមឈើ ​(​បាក់​ដើម​អំ​ពឹ​ល​ទឹក​)​ មួយ​ដើម​ដួល​មក​លើ​ផ្លូវ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​ ៥ ​មិថុនា លោក​បាន​ឲ្យ​ក្រុមការងារ​ឃុំ​កាប់​ទាញ​ចេញ​ក៏​មាន​ធ្លាក់​ស្លឹកឈើ​នៅ​លើ​ផ្លូវ ខណៈ​ក្រុមការងារ បាន​ទៅ​ផ្ទះ​ហូប​បាយ​ថ្ងៃត្រង់​ក្រុម​កម្មករ​ក្រុមហ៊ុន​រម្យ​ខិ​ត្តិ​យា​ខុន​ស្ត្រា​ក់សិន បាន​លើក​ដែក​ដាក់​លើ​ដី ពីលើ​ស្លឹកឈើ ដោយ​មិន​បាន​សំអាត​ឲ្យ​បាន​ត្រឹមត្រូវ ក៏​មាន​មហាជន​មក​ឃើញ​ថត​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​តែ​ម្តង​ ។

​ហើយ​កន្លែង​ដែល​ចាក់​បេតុង​រួច​ប្រវែង ​២០​ម៉ែត្រ​មាន​របើក​ខ្សាច់​ឡើង គឺ​ដោយសារ ពេល​ចាក់​បេតុង​រួច​ភ្លាម​មិន​ទាន់​ស្ងួត​ក៏​មាន​ភ្លៀង​ធ្លាក់ ពេល​យប់​ហើយ​ក្រុមហ៊ុន​គ្មាន​កៅស៊ូ​តង់​គ្រប​ទើប​បណ្តាល​ឲ្យ​ហូ​កំបោ​អស់​ខ្លះ​ក៏​របើក​ខ្សាច់​ឡើង ក្រុមការងារ​បាន​ឲ្យ​ក្រុមហ៊ុន​លាយ​បេតុង​ដាក់​ក្រាល​ពីលើ​រួច​យក​គ្រឿង​ឧបករណ៍​រំ​ញ័រ​វី​ឡើង​វិញ​ហើយ ​និង​លើកយក​ផ្ទាំង​ដែក​ចេញ​បបោស​សម្អារស្លឹកឈើ​ចេញ​រួច​ដាក់​ថ្ម​ក្រាល​បាត​បង្ហាប់​រួច​ទើប​ឲ្យ​លើក​ដែក​ដាក់​វិញ​និង​រៀប​ពុម្ព​ចាក់​បេតុង​តាម​ស្តង់ដា​បច្ចេកទេស​នៃ​កិច្ចសន្យា សូមជ្រាប​ ។ ហើយ​ផ្លូវ​ក្រាល​បេតុង​នេះ​ដែរ​ គឺ​មិន​ទាន់​បញ្ចប់​គម្រោង​នៅឡើយ​ទេ​ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​ផ្អាក​ការងារ​តាំងពី​ថ្ងៃ​ទី​ ៧​ មិថុនា ​២០២៦ ​រហូត​មក​ដល់​ថ្ងៃ​ទី​ ០៩​ មិថុនា ​២០២៦ ​នេះ ដោយ​ប្រាប់​ថា​ កម្មករ​សុំ​សម្រាក​ទៅ​ព្រោះស្រូវ​មិន​ទាន់​ដឹង​ថា​ថ្ងៃ​ណា មក​អនុវត្ត​គម្រោង​ទៀត​ទេ ​។

ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​រម្យ​ខិ​ត្តិ​យា​ខុន​ស្ត្រា​ក់សិន ​បាន​ទេរ​ហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​ ១០​ មិថុនា​២០២៦​នេះ​ ។ អ្នក​ភូមិនិយាយគ្រប់គ្នាថា ក្រុមហ៊ុននេះធ្វើ​ឱ្យតែរួចពីដៃ សង្ស័យអាងត្រូវគ្នាជាមួយមន្ត្រីមូលដ្ឋានហើយមើលទៅ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​