ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងទឹកពង្រក្រុងប៉ោយប៉ែត កំពុងទាក់ទាញពលរដ្ឋរាប់រយនាក់ទៅលេងកម្សាន្តយ៉ាងកុះករ ក្រោយអាជ្ញាធរបើកទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ​

6 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​នាំ​គ្នា​​ទៅ​​លេង​ទឹក​អាង​ពង្រ​ ក្រោយ​អាជ្ញាធរ​បើកទឹក​បញ្ចូល​ប្រ​ព័ទ្ធ​ធា​រា​សា​ស្គ្រ​សម្រាប់​បង្កបង្កើន​ផល​ដែល​ស្ថិត​ភូមិ​សូ​រិ​យា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ​រយៈពេល​៣​ទៅ​៤​ថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​ទៅ​លេង​ទឹក​នៅ​អាង​ពង្រ​ក្នុង​១​ថ្ងៃ​រាប់រយ​នាក់​ មាន​អ្នក​ខ្លះ​ទៅ​លេង​ទឹក​នៅ​មុខ​សំណង់​ទ្វា​ទឹក​ប្រឡាយ​បេតុង​ក្រោយ​មានទឹក​ហូរ​ចេញពី​អាង​នៅ​ចុង​ស​ប្តា​ហ៍​មាន​អ្នក​ទៅ​លេង​ច្រើន​មាន​អ្នកក្រុង​ប៉ោយ​ប៉ែ​ត​និង​អ្នក​នៅ​ក្បែរ​និង​ប្រជាពលរដ្ឋ​ខ្លៈ​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ​អង្គុយ​ហូប​លើ​ខ្នង​ទំនប់​មើល​ទេសភាព​ខ្យល់អាកាស​ចេញពី​អាង​ពង្រ​។

លោក ខាត់ ធា ចៅសង្កាត់​និមិត្ត​បាន​បញ្ជាក់​ថា​៖​ប្រជាពលរដ្ឋ​ទើប​នាំ​គ្នា​ទៅ​លេង​កំសាន្ត​រយៈពេល​៣​ទៅ​៤​ថ្ងៃនេះ​ទេ​ក្រោយ​បើកទឹក​អាង​ពង្រ​សម្រាប់​អោយ​ប្រជា​កសិករ​បង្កបង្កើន​ផល​ពេល​មានទឹក​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​លេង​កំសាន្ត​ដែល​កន្លែង​លក់ដូរ​និង​អង្គុយ​កំសាន្ត​មើល​ថ្ងៃ​រៀប​លិច​អាង​ពង្រ​នេះ​មាន​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​រយៈពេល​២​ឆ្នាំ​មក​ហើយ​ក្រោយ​កសាង​អាង​និង​មាន​កន្លែង​លេង​កំសាន្ត​។

លោក​បាន​បញ្ជាក់​ថា​៖​អាង​ពង្រ​នេះ​មាន​ទំហំ​៣០០​ហិ​កតា​ហើយ​ជា​អាង​ដែល​ត្រូវ​កសាង​កាលពី​សម័យ​៣​ឆ្នាំ​របប​ប៉ុ​ល​ពត​តែ​រាជរដ្ឋាភិបាល​បាន​កសាង​ឡើង​វិញ​អោយ​រួចរាល់​ឆ្នាំ​២០២៦ ដើម្បី​បម្រុង​ទឹក​ប្រើប្រាស់​និង​បង្កបង្កើន​ផល​តែ​ចាំបាច់​ត្រូវ​បម្រុង​ទុក​ផ្គត់ផ្គង់​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ពេល​ខ្វៈ​ខាត​ ៕