សង្ស័យភ្លើងប្រច័.ណ្ឌអ្នកជួលបន្ទប់ក្បែរគ្នា ស្ត្រីម្នាក់កំពុងរុញរទេះជូនក្មេងដើរលេងតាមផ្លូវ ត្រូវស្ត្រីម្នាក់ទៀតកា.ប់ប្រហារជាច្រើនកាំបិ.ត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីស្ត្រីជាជនដៃដល់ម្នាក់បានទាញកាំបិតបុ័ងតោដេញកាប់ប្រហារទៅលើស្ត្រីម្នាក់កំពុងរុញរទេះជូនក្មេងដើរលេងតាមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ៩ខែមិថុនាឆ្នាំ២០២៦ នៅលើផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ដើររុញរទេះជូនក្មេងដើរលេង បន្ទាប់មកស្រាប់តែគេឃើញស្ត្រីជាជនដៃដល់បានទាញកាំបិតបុ័ងតោរត់ទៅកាប់ប្រហារទៅលើស្ត្រីរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសឈាមពេញខ្លួន រួចក៏មានការប្រតាយប្រតប់គ្នាផ្អើលដល់អ្នកក្បែរខាងរត់មកជួយហើយដឹកស្ត្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯស្ត្រីជនដៃដល់រត់ឡើងទៅសំងំក្នុងបន្ទប់របស់ខ្លួនបាត់ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរខាងបានឲ្យដឹងថាស្ត្រីជាជនដៃដល់បានលែងលះជាប្ដីគាត់យូរមកហើយ សង្ស័យគាត់កើតចិត្តប្រច័ណ្ឌទៅលើស្ត្រីរងគ្រោះដោយស្ត្រីរងគ្រោះបានជួលបន្ទប់ស្នាក់នៅក្បែរនឹងបន្ទប់ប្ដីរបស់ខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនស្ត្រីជាជនដៃដល់យកទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធី ៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ