ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ៉ា​ប៉ូ​វ៉ា​នៅ​តែ​គ្មាន​​គូ​ប្រជែង​​ ក្នុង​នាម​ជា​​កីឡាការិនី​​ដែល​ ​រក​ចំណូល​​បាន​​ច្រើន​ប្រចាំ​ឆ្នាំ

13 ឆ្នាំ មុន

យោង​តាម​ការ​ធ្វើ​ចំ​ណាត់​ប្រភេទ​ប្រាក់​ចំណូល​ប្រ​ចាំ​ឆ្នាំ​របស់​បណ្តា​អត្ត​ពលិក​ក្នុង​លោក​ពី​ទស្សនា​វដ្តី​Forbesដែល​ចេញ​ផ្សាយ​ក្នុង​ខែ​សី​ហា​នេះ​ឲ្យ​ដឹង​ថា កីឡាការិនី​រូប​ស្រស់​របស់​រុស្ស៊ី​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​នៅ​តែ​ស្ថិត​នៅ​លំ​​ដាប់​លើ​គេ​ក្នុង​ចំណោម​អត្ត​ពលិក​ជា​ស្ត្រី​ដែល​រក​ចំណូល​ប្រ​ចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ​ទាំង​១០​នាក់​ក្នុង​ពិភព​លោក​។ នាង​សារ៉ា​ប៉ូ​វ៉ា​ថ្វី​ដ្បិតតាំង​ពី​ឆ្នាំ​២០០៨​មក មិន​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​កីឡាតឺន្នីស​មួយ​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រាក់​ចំណូល​​របស់នាងមិន​បាន​ថយ​ចុះ​​ទេ ។

យោង​តាម​ការ​ធ្វើ​ចំ​ណាត់​ប្រភេទ​ប្រាក់​ចំណូល​ប្រ​ចាំ​ឆ្នាំ​របស់​បណ្តា​អត្ត​ពលិក​ក្នុង​លោក​ពី​ទស្សនា​វដ្តី​Forbesដែល​ចេញ​ផ្សាយ​ក្នុង​ខែ​សី​ហា​នេះ​ឲ្យ​ដឹង​ថា កីឡាការិនី​រូប​ស្រស់​របស់​រុស្ស៊ី​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​នៅ​តែ​ស្ថិត​នៅ​លំ​​ដាប់​លើ​គេ​ក្នុង​ចំណោម​អត្ត​ពលិក​ជា​ស្ត្រី​ដែល​រក​ចំណូល​ប្រ​ចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ​ទាំង​១០​នាក់​ក្នុង​ពិភព​លោក​។

នាង​សារ៉ា​ប៉ូ​វ៉ា​ថ្វី​ដ្បិតតាំង​ពី​ឆ្នាំ​២០០៨​មក មិន​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​កីឡាតឺន្នីស​មួយ​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រាក់​ចំណូល​​របស់នាងមិន​បាន​ថយ​ចុះ​​ទេ ។ នេះគឺ​ជា​ឆ្នាំ​ទី​៧​ជាប់​ៗគ្នា​ហើយ​ដែល​នាង​ស្ថិត​នៅ​លំ​ដាប់​លើ​គេក្នុង​បញ្ជី​ចំណាត់​ថ្នាក់​ទស្ស​នា​វដ្តី​Forbes។

គិត​រយៈ​ពេល​១២ខែ​កន្លង​មក​បញ្ចប់​ត្រឹម​ថ្ងៃទី​១ខែ​កក្ក​ដា​ឆ្នាំ​២០១១នេះ​ នាង​សារ៉ា​ប៉ូ​វ៉ា​រក​បាន​ចំណូល​សរុប​២៥លាន​ដុល្លារ​អាមេរិក​គឺ​ស្មើ​២ដង​នៃ​ប្រាក់​ចំណូល​របស់​នាង​កា​រ៉ូលីន វ៉ូនី​អាកគី​ដែល​ស្ថិត​នៅ​លំ​ដាប់​ទី​២។ ចំណូល​ជា​សំ​ខាន់​របស់​នាង​សារ៉ា​ប៉ូ​វ៉ា​ភាគ​ច្រើន​បាន​មក​ពី​ដៃគូ​ផ្សាយ​ពាណិជ្ជកម្ម​នៃក្រុម​ហ៊ុន​ឯក​ជន​នានា​ក្នុង​នោះ​មាន​ដូច​ជា ក្រុម​ហ៊ុន​សំ​លៀក​បំ​ពាក់​កីឡាNike ក្រុម​ហ៊ុនHead ក្រុម​ហ៊ុនទឹក​បរិសុទ្ធ​Evian ក្រុម​ហ៊ុន​សាប៊ូ​កក់​សក់​Clear Shampooក្រុម​ហ៊ុន​ទូរស័ព្ទ​ដៃ​សូ​នី​អេរិកសាន់​និង​ក្រុម​ហ៊ុន​គ្រឿង​សំ​អាង​Tiffany and Tag Heuerជាដើម​។ នៅ​លើ​គេហទំព័រ​Facebookវិញ នាង​សារ៉ា​ប៉ូ​វ៉ា​មាន​ប្រិយមិត្ត​ជា​អ្នក​គាំ​ទ្រប្រមាណ​៥លាន​និង​២សែននាក់​។

ចំណែក​កីឡាការិនី​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​លំ​ដាប់​ទី​បាន​ទៅ​លើ​នាង​ដានី​កា ភែត​ទ្រីក​។ នាង​ភែតទ្រីក​កីឡាការិនី​ប្រណាំង​រថយន្ត​ប្រភេទ​ណា​ស្កា​របស់​អាមេរិក​រក​ចំណូល​បាន​១២លាន​ដុល្លារ​អាមេរិក​គឺ​នាំ​មុខ​លើ​នាង​វេនីស វីលៀម​កីឡាការិនី​តឺន្នីស​អា​មេរិក​ដដែល​ដែល​រក​ចំណូល​បាន​១១,៥លាន​ដុល្លារ។

នាង​គីម ឃ្លីស្ទ័រ​តារា​តឺន្នីស​របស់ដាណឺម៉ាក​ស្ថិត​នៅ​លំ​ដាប់​ទី​៥​ក្នុង​ទឹក​ប្រាក់​ចំណូល​១១លាន​ដុល្លារ​គឺ​នាំ​មុខ​នាង​ស៊េរីណា វីលៀម​ដែល​រក​ចំណូល​បាន​១០,៥លាន​ដុល្លារ​។ ស្ថិត​នៅ​លំ​ដាប់​ទី​៧​គឺ​ជា​តារា​ស្គី​សម្តែង​លើ​ទី​លាន​របស់​កូ​រ៉េ​ខាង​ត្បូង​នាង​គីម យូ​ណា​។ នាង​យូ​ណា​ដែល​បច្ចុប្បន្ន​កំពុង​តែ​ក្លាយ​ជាជន​លេចធ្លោ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​​រក​ចំណូល​បាន​ប្រ​ចាំ​ឆ្នាំ​ប្រ​មាណ​១០​លាន​ដុល្លារ​ពោលគឺ​ច្រើន​ជាង​កំពូល​កីឡាការិនី​តឺន្នីស​របស់​ចិន​លីណា។

គ្រាន់​តែ​ក្នុង​រយៈពេល​១២ខែ​កន្លង​មក​នេះ​ នាង​លី​ណា​រក​ចំណូល​បាន​៨លាន​ដុល្លារ​។ ចំណូល​របស់​នាង​បាន​កើន​ឡើង​បន្ទាប់​ពី​នាង​លី​ណា​បាន​ចុះ​កុង​ត្រា​ធ្វើ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ជា​មួយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ដូច​ជា ក្រុម​ហ៊ុន​ផលិត​រថយន្ត​Mercedes-Benzនិង​Daimler។ ក្រៅ​ពី​នេះ​ទៀត​ក៏​មាន​ក្រុម​ហ៊ុន​Nike ក្រុម​ហ៊ុន​ផលិត​កា​រ៉េមHaagen-Dazsព្រម​ទាំង​ក្រុម​ហ៊ុន​ផលិត​សោឈ្មោះ​Rolex ។

ឯនាង​អាណា អ៊ីវ៉ាណូ​វិច​កីឡាការិនី​តឺន្នីស​រូប​ស្រស់​និង​សិច​ស៊ី​របស់​សែប៊ី​ស្ថិត​នៅ​លំ​ដាប់​ទី​៩ក្នុង​ចំណូល​៦លាន​ដុល្លារ​ខណៈ​នាង​ផូឡា គ្រីមម័រ​តារា​វាយ​កូន​ហ្គោល​របស់​អាមេរិក​ស្ថិត​នៅ​លំ​ដាប់​ទី​១០​ក្នុង​ចំណូល​ប្រ​ចាំ​ឆ្នាំ​៥,៥លាន​ដុល្លារ​អាមេរិក ៕