ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ម៉ក់ ម្ចាស់​ចម្ការ​​កៅស៊ូ​ ទប់​បញ្ចាល់ទឹក​ធ្វើ​វា​រី​អគ្គី​ស​នី​សង្ស័យ​មិន​ទាន់​មានច្បាប់​ កំពុង​បង្កភ័.យ​ខ្លា.ច​គ្រោះថ្នា.ក់ដល់អ្នកស្រុក​

1 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ អូ​រ​ធម្មជាតិ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ចំការ​កៅស៊ូ​ ត្រូវ​បាន​ម្ចាស់​គេ​ទប់ស្កាត់​បញ្ចាល់ទឹក​ដើម្បី​ធ្វើ​ជា​វា​រី​អគ្គី​ស​នី​ឯកជន​ផ្ទាល់ខ្លួន​ សង្ស័យ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​​ ដែល​អាចបង្កគ្រោះថ្នាក់​ដល់​សត្វពាហនៈ​ និង​មនុស្ស​ផង​ដែរ​ នា​ពេល​កន្លង​មក ​សមត្ថកិច្ច​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ហាក់​មិន​អើពើ​នៅឡើយ​។

អូរ​ធម្មជាតិ​ដែល​ត្រូវ​គេ​ទប់​បញ្ចាល់ទឹក​ធ្វើ​វា​រី​ឯកជន​នោះ​ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​​ភូមិ​កប ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី​ ។​ នៅ​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០២៦​នេះ​ ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ចុះ​ទៅ​ដល់​កន្លែង​នោះ​ ហើយ​ឃើញ​កំពុង​តែ​ធ្វើ​សកម្ម​ភាព​សាង​សង់​យ៉ាង​មមាញឹក​ផង​ដែរ​។

តាម​ប្រភព​បាន​បង្ហើប​ថា​ម្ចាស់​ចំការ​កៅស៊ូ​ដែល​​ជួល​កម្មករ​កំពុង​ធ្វើ​សកម្ម​ភាព​សាងសង់​ទំនប់​បញ្ចាល់ទឹក​វា​រី​អគ្គី​ស​នី​នោះ​ឈ្មោះ​លោក ម៉ក់ ជា​ថៅកែ​កៅស៊ូ​.​ហើយ​អូរ​ធម្មជាតិ​មួយ​នេះ​ឈ្មោះ​អូរ​កប ​ដែល​ប្រជាពល់រដ្ឋ​តែង​អាស្រ័យ​ផល់​លើ​សត្វពាហនៈ​និង​ស្រោច​ស្រព​ផលដំណាំ​នា​ភូមិ​ក្រោម​ៗ​ជា​ច្រើន​ទៀត​នោះ​ផង​។

តាម​ប្រភព​បាន​បង្ហើប​ថា​ នា​ឆ្នាំ​២០២៤​ក៏​ធ្លាប់​មានរ​បើកទ្វារ​ទឹក​ បណ្តាល​ឱ្យ​មានការ​លិចលង់​រហូត​មាន​មនុស្ស​លង់ទឹក​ស្លាប់​ម្នាក់​ផង​ដែរ​ តែ​ត្រូវ​គេ​លាក់​បំបាំង​ព័ត៌មាន​មិន​ឱ្យ​ខ្ច​ខ្ចាយ​ទៀត​ផង​។

អ្នក​រស់នៅ​ខាងក្រោម​និង​ជុំវិញ​តំបន់​អូរ​ដែល​ទប់​បញ្ចាល់ទឹក​ធ្វើ​វ៉ា​រី​អគ្គិសនី សង្ស័យ​មិន​ទាន់​មានច្បាប់​នោះ​ក៏​កំពុង​តែ​មានការ​ព្រួយបារម្ភ​ក្នុង​ការ​រងគ្រោះថ្នាក់​និង​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​សមត្ថកិច្ច​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​គួរ​មាន​វិធានការ​ទប់ស្កាត់​និង​ចុះ​ត្រួតពិនិត្យ​បច្ចេក​ទេ​ផង​.​ក្រែង​ថ្ងៃក្រោយ​ណាមួយ​ថ្លោះធ្លោយ​ប្រេះ​ធ្លាយ​បាក់​ទំនប់​អាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ផង​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕