ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៃឃើល ហ្វ៊ែល​ត្រូវបាន​តែងតាំងជា​ឯកអគ្គរដ្ឋទូត​កីឡា​អូឡាំពិក​ពិសេស

13 ឆ្នាំ មុន

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​គួរជាទី​មោទន​នៅ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ហែល​ទឹក​ពិភពលោក​នៅ​ក្រុង​សៀង​ហៃ​រួច​មក​ ម៉ៃឃើល ហ្វ៊ែល​ទទួល​បាន​កិត្តិ​យស​ឧត្តុង្គឧត្តម្ភ​មួយ​ទៀត​ក្នុង​នាម​ជា​ឯកអគ្គ​រដ្ឋទូត​ពិ​លោក​ថ្មី​របស់​កីឡាអូឡាំពិក​ពិ​សេស​។ សម្រាប់​ម៉ៃឃើល ហ្វ៊ែល​បើ​ទោះ​ជា​ខ្លួន​ជាប់​ភារកិច្ច​យ៉ាង​នេះ​ក៏​ដោយ

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​គួរជាទី​មោទន​នៅ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ហែល​ទឹក​ពិភពលោក​នៅ​ក្រុង​សៀង​ហៃ​រួច​មក​ ម៉ៃឃើល ហ្វ៊ែល​ទទួល​បាន​កិត្តិ​យស​ឧត្តុង្គឧត្តម្ភ​មួយ​ទៀត​ក្នុង​នាម​ជា​ឯកអគ្គ​រដ្ឋទូត​ពិ​លោក​ថ្មី​របស់​កីឡាអូឡាំពិក​ពិ​សេស​។

សម្រាប់​ម៉ៃឃើល ហ្វ៊ែល​បើ​ទោះ​ជា​ខ្លួន​ជាប់​ភារកិច្ច​យ៉ាង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​រូប​គេ​ក៏​មិន​ភ្លេចការ​ចូល​រួម​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​នានា​ផងដែរ​។​ ក្មេង​ៗ​ទាំង​ឡាយ​សង្ឃឹម​ថា ពួក​គេ​នឹង​អាច​ឃើញ​ម៉ៃឃើល ហ្វ៊ែល​​ក្នុង​ព្រឹត្តិ​ការណ៍អូ​ឡាំពិក​ឆ្នាំ​ក្រោយ​។ ហ្វ៊ែល​បាននិយាយ​ថា​៖«ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ឈាន​ទៅ​មុខ​បាន​លឿន​ជាង​មុន​។ តែ​ខ្ញុំ​នៅ​ក្នុង​ពេល​ប្រកួត​គឺ​ពិត​ជា​មិន​ដឹង​ថា​ត្រូវ​ធ្វើ​តាម​វិធី​ណា​នោះ​ទេ​។ ការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំ​ខាន់​របស់​ខ្ញុំ​»។

ហ្វ៊ែល​កាល​ពី​ប្រកួត​នៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​ដណ្តើម​បាន​មេដាយ​ចំនួន​៧គ្រឿង​ក្នុង​នោះ​មាស​២គ្រឿង​។ លទ្ធផល​នេះ​នៅ​មិន​ល្អ​ដូច​កាល​ព្រឹត្តិ​ការណ៍អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨​នោះ​ទេ ។ កាល​នោះ​ហ្វ៊ែល​ដណ្តើម​បាន​មេដាយ​ចំនួន​៨គ្រឿង​ដែល​សុទ្ធ​តែ​ជា​មេដាយ​មាស​។ ការ​ប្រកួត​នៅ​ក្រុង​សៀង​ហៃ​ឆ្នាំ​នេះ​ ហ្វ៊ែល​បាន​តាម​ពី​ក្រោយ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​រី​យ៉ាន ឡូចឆ៍​ស្ទើ​រគ្រប់​ពេល​ប្រកួត​។ ចំពោះ​បញ្ហា​នេះ​គេ​បាននិយាយ​ថា​៖ «ខ្ញុំ​ស្គាល់​រី​យ៉ាន ឡូចឆ៍​ច្បាស់​ណាស់​។ ការ​ហែល​របស់​គេ​ពិត​ជា​ល្អ​។ ខ្ញុំ​គិត​ថា នាងមីសស៊ី ហ្វ្រែង​ឃ្លីន​ក៏​ហែល​បាន​ល្អ​ដែរ​។​ អ្នក​ដឹង​ទេ នាង​ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ​។ ហើយ​នេះ​ជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​លើក​ទី​១របស់​នាង​។ ខ្ញុំ​គិត​ថា​ទៅ​អនាគតនាង​នឹង​ក្លាយ​ជា​ជន​ដែល​គេ​តាម​មើល​»។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ​ក្រោយ​នេះ​ កិត្តិ​យស​និង​ភាព​ល្បី​ល្បាញ​របស់​ហ្វ៊ែល​វា​នៅ​តែមាន​នៅ​ឡើយ​។​ ការ​ប្រកួត​នោះ​ហ្វ៊ែល​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​អស្ចារ្យ​ដូច​ជា​លើក​មុន​។ បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​ឡុង​ដ៍​រួច​ រូប​គេ​នឹង​ពិត​ជា​បាន​រីក​រាយ​ក្នុ្ង​ងតួ​នាទី​ឯកអគ្គ​រដ្ឋ​ទូត​ពិ​លោក​សម្រាប់​កីឡាអូឡាំពិក​ពិសេស​។ សង្ឃឹម​ថា ហ្វ៊ែល​នឹង​ប្រើ​ឈ្មោះ​របស់​ខ្លួន​ជួយ​លើក​តម្កើង​ឲ្យ​មាន​ការ​ទទួល​ស្គាល់​និង​ការ​រាប់​បញ្ចូល​ជន​ដែល​មាន​បញ្ញា​ខ្សោយ៕