កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលឃាត់ខ្លួនជនជាតិចិន៤នាក់ ក្នុងនោះមានម្នាក់ជាឧក្រិ.ដ្ឋជនធ្លាប់ត្រូវបានហាមចូលកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនបុរសជនជនជាតិចិន៤នាក់ ដែលរៀបចំគម្រោងចាប់មនុស្សជំរិតទាប្រក់ ហើតសមត្ថកិច្ចក៏ដកហូតបានអាវុធខ្លី១ដើម ។ ព្រមទាំងវត្ថុតាងមួយចំនួនដែលសង្ស័យថាសម្រាប់ប្រើប្រាស់ក្នុងការធ្វើទារុណកម្មមនុស្ស ជំរិតទារប្រាក់ និងការស្នាក់នៅខុសច្បាប់ ។
ក្នុងចំណោមជនសង្ស័យទាំងនោះមានម្នាក់ជាឧក្រិដ្ឋជនធ្លាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់ ។ ព្រមទាំងធ្លាប់ជាប់ពន្ធនាគារព្រៃស(ម១)ជាង១០ខែ និងត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជារួចទៅហើយ ប៉ុន្តែនៅតែអាចត្រលប់ចូលមកវិញបានទាំងខុសច្បាប់ទៀត ។ ប៉ុន្តែឮថាចំណាយប្រាក់ឲ្យអ្នកគប់គិតគ្នាអស់១,២០០ដុល្លារ ទើបអាចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែងបានដោយរលូន នេះបើតាមការចុះផ្សាដោយសារព័ត៌មានក្នុងស្រុកមួយ ។
ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ MH១១០ ផ្លូវលេខ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់នោះរួមមាន១,ឈ្មោះ WENG SHENG FENG អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EP8477264 ជាមុខសញ្ញាឧក្រិដ្ឋជនចាប់ជំរិត ។២,ឈ្មោះSONG SHUAI ៣,ឈ្មោះSENG YUJIAN ៤,ឈ្មោះLIAO QUANWEI ។
សមត្ថកិច្ចបានបង្ហើបប្រាប់ថា ជនសង្ស័យទី១,ឈ្មោះ WENG SHENG FENG គឺជាមុខសញ្ញាឧក្រិដ្ឋជនធ្លាប់ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ ហើយកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។ ជននេះបានប្រើប្រាស់អាវុធខ្លីខាងលើវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ខែ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅដែរ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលអនុវត្តទោស១៥ខែ និងពិន័យជាប្រាក់ចំនួន៥.០០០.០០០រៀលបន្ថែមរួចមក សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យដោះលែង
ជននេះវិញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ។ មិនតែប៉ុណ្ណោះក្រោយពីការដោះលែងរួច ជននេះក៏ត្រូវបានសមត្ថកិច្ច អនុវត្តតាមដីការសាលាដំបូងរាជធានីភ្នំពេញ បណ្តេញចេញពីប្រទេសកម្ពុជារួចរាលហើយដែរ ស្រាប់តែក្រោយមកបានលួចឆ្លងដែនត្រលប់ចូលមកព្រះរាជាណាចក្រកម្ពុជាឡើងវិញ ហើយក៏ត្រូវបានឃាត់ខ្លួនជាថ្មីម្ដងទៀត ។
យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានក្នុងស្រុកដែលដកស្រង់ព័ត៌មានពីសមត្ថកិច្ចថា ជនសង្ស័យឈ្មោះ WENG SHENG FENG នេះបានលួចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង
នាអំឡុងដើមខែឧសភា ឆ្នាំ២០២៦ ។ ដោយបានចំណាយអស់១,២០០ដុល្លារអាមេរិកទៅឲ្យអ្នកគប់គិតជាមួយ ទើបបានចូលមកដោយរលូន រួចបានមកស្នាក់នៅទីតាំងខាងលើ ។
ប្រភពមួយនោះបានបញ្ជាក់ថា ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមានអាវុធខ្លី ម៉ាក ZORAKI 906 TD ចំនួន១ដើម បង់មួយនិងគ្រាប់ចំនួន៦គ្រាប់ ព្រមទាំងខ្នោះដៃចំនួន៣គូ និងសម្ភារៈជាច្រើនទៀត សម្រាប់បម្រើឲ្យការចាប់ជំរិតមនុស្សទារប្រាក់ ។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានប្រាប់កាសែតក្នុងស្រុកដែលនោះថា ក្រុមនេះរៀបចំគម្រោងចាប់ជំរិត ប្រសិនបើកម្លាំងសមត្ថកិច្ចបង្ក្រាបមិនបានទាន់ពេលវេលាទេនោះ ច្បាស់នឹងបង្កបញ្ហាធ្ងន់ធ្ងរ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ រួមនិងវត្ថុតាងពាក់ព័ន្ធ ទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕











ចែករំលែកព័តមាននេះ