ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ជើងឯក​ Tour de France​ ឆ្នាំ2011​ នឹងត្រូវ​បានផ្តល់​កិត្តិយស​ដោយ​ការ​ដង្ហែក្បួន

13 ឆ្នាំ មុន

កាដែល អេវែន ​ដែល​ជា​ម្ចាស់​ជើង​ឯក​ប្រ​ណាំង​​កង់​ក្រប​ខណ្ឌធួ Tour de Franceឆ្នាំ​២០១១​ នឹង​ត្រូវ​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​នៅ​ពេល​វិល​ត្រឡប់​ទៅ​មាតុ​ប្រទេស​វិញ​សប្តាហ៍​ក្រោយ​ដោយ​​ការ​ដង្ហែក្បួន​មួយ​កាត់​តាម​ទី​ក្រុង​នៃ​រដ្ឋ​វិច​តូ​រី​យ៉ា​ ដែល​ជា​កន្លែង​កំ​ណើត​របស់​គេ​។ នៅ​មុន​នេះ​គេ​គិត​ថា កាដែល អេវែន​ជា​កីឡាករ​អូ​ស្ត្រាលី​ទី​១

កាដែល អេវែន ​ដែល​ជា​ម្ចាស់​ជើង​ឯក​ប្រ​ណាំង​​កង់​ក្រប​ខណ្ឌធួ Tour de Franceឆ្នាំ​២០១១​ នឹង​ត្រូវ​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​នៅ​ពេល​វិល​ត្រឡប់​ទៅ​មាតុ​ប្រទេស​វិញ​សប្តាហ៍​ក្រោយ​ដោយ​​ការ​ដង្ហែក្បួន​មួយ​កាត់​តាម​ទី​ក្រុង​នៃ​រដ្ឋ​វិច​តូ​រី​យ៉ា​ ដែល​ជា​កន្លែង​កំ​ណើត​របស់​គេ​។ នៅ​មុន​នេះ​គេ​គិត​ថា កាដែល អេវែន​ជា​កីឡាករ​អូ​ស្ត្រាលី​ទី​១ និង​ជា​កីឡាករ​មិន​មែន​ជន​ជាតិ​អឺរ៉ុប​ទី​៣​​ដែល​បាន​យក​ឈ្នះ​ជើង​ឯក​Tour de France ហើយ​គ្មាន​ពេល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​។

អាជ្ញា​ធររដ្ឋ​វិច​តូរី​យ៉ា​កាល​ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា​ កីឡាករ​អេវែន​នឹង​ត្រូវ​គេ​ផ្តល់​កិត្តិ​យស​ដោយ​​ការហែក្បួន​ទទួល​រូប​គេ​នៅទី​លាន​សហព័ន្ធ​ក្នុង​ក្រុង​មែល​បឺន​ថ្ងៃទី​១២សី​ហា​។ អំឡុង​ពេលនោះ​អេវែន​នឹង​ត្រូវ​ជិះ​កង់​ចម្ងាយ​២៥០​ម៉ែត្រ​ចេញ​ពី​មន្ទីរ​វិ​ចិត្រសា​ល​ជាតិ​រដ្ឋ​វិច​តូ​រី​យ៉ា​ ទៅ​កាន់​ទី​លាន​សហព័ន្ធ​ជា​ទី​ដែល​កីឡា​ករ​រូបនេះ​ថ្លែង​សុន្ទរក​ថា​ទៅ​កាន់​អ្នក​គាំ​ទ្រ​។

លោក​ស្រី​ហេលែន ខក់​ ម្តាយ​របស់​កីឡាករ​អេវែន​បាននិយាយ​ថា កូន​ប្រុស​របស់​អ្នក​ស្រី​នឹង​ធ្វើ​ឱ្យបណ្តា​អ្នក​គាំ​ទ្រ​មាន​ការរំ​ភើប​រីក​រាយ​។ លោក​ស្រី​បន្ត​ថា​៖«គេ​ពិត​ជា​ត្រូវ​ចាប់​បោះ​ឡើង​ទៅ​លើ​ដោយ​អ្នក​គាំ​ទ្រ​ដែល​កំពុង​រីក​រាយ​។ គេ​ល្បី​ឈ្មោះយ៉ាង​​ខ្លាំង​ក្នុង​ទ្វីប​អឺរ៉ុប​ជា​យូរ​មក​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​កីឡា​ប្រ​ណាំង​កង់​ ក៏​បាន​ទទួល​ស្គាល់​ថា នេះ​ជា​សមទ្ធិ​ផល​ដ៏គួរ​ឱ្យភ្ញាក់​ផ្អើល​បំ​ផុត​សម្រាប់​អូ​ស្ត្រាលី​»។ អេវែន​វ័យ​៣៤ឆ្នាំ​រស់​នៅ​ក្នុង​ទី​ក្រុងមាត់​សមុទ្រ​ឈ្មោះ​បាវ៉ុនហេដ ក្នុង​រដ្ឋ​វិច​តូ​រី​យ៉ា​​ចម្ងាយ​​ប្រហែល​ជា​១០០គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​មែល​បឺន​។

​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​រដ្ឋ​វិច​តូ​រីយ៉ា​លោក​Ted Baillieuបានថ្លែង​ក្នុង​សេចក្តី​ថ្លែ​ង​ការណ៍​​មួយ​ ថា​៖ «អេវែន​នឹង​វិល​ត្រឡប់​មក​​ផ្ទះ​វិញ​ជា​ពិសេស​សម្រាប់​ព្រឹត្តិការ​ណ៍នេះ​។ ព្រឹត្តិការណ៍នេះអេវែន​នឹង​ត្រូវជិះ​កង់​រយៈ​ចម្ងាយ​ខ្លី​ហើយ​បន្ទាប់​​មក​ចូល​រួម​ពិធី​នៅ​ទី​លាន​សហព័ន្ធ​ ជា​ទី​ដែលអ្នក​រស់​នៅ​ក្នុង​រដ្ឋ​វិច​តូ​រី​យ៉ាមាន​ឱកាស​ស្រែក​អប​អរ​ដល់​គេ​»។
អ្នក​ចាត់​ចែង​ការ​ងារ​សម្រាប់​កីឡាករ​អេវែន​លោក​ជេសុន បាកគ័រ​បាននិយាយ​ថា​ កីឡាករ​អេវែន​ខ្លួន​ឯង​បាននិយាយ​ដាក់​ខ្លួន​ចំពោះ​ការ​លេចឮព័ត៌​មាន​នៃការដង្ហែក្បួន​អប​អរ​ចំពោះ​រូប​គេ​។ លោក​បាកគ័រ​បាន​បន្ត​ថា ៖«គេពិត​ជា​មិន​យល់ចំពោះ​កង្វល់​បែបនេះ​។ គេ​គិត​ថា​ខ្លួន​គេ​គ្រាន់​តែ​ជា​កីឡាករ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​»។

សូម​ញ្ជាក់​ថា កីឡាករ​កា​ដែល អេវែន​សព្វ​ថ្ងៃ​ជិះកង់​ឲ្យ​ក្រុម​BMC Racing Team ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ​រូប​គេ​ទើប​តែ​បាន​ចុះកិច្ច​សន្យា​​​​ប្រណាំង​ឱ្យ​ក្រុម​ដដែល​នេះ​រហូត​ដល់​ឆ្នាំ​ ២០១៤ ៕