អគ្គិភ័យឆេះផ្ទះ១ខ្នង អស់ទាំងស្រុងនៅក្រុងសៀមរាប
- ស្វាយរៀង
ខេត្តសៀមរាប ៖ ខណៈមានភ្លៀងកំពុងធ្លាក់ខ្លាំង ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះប្រជាពល រដ្ឋ១ខ្នង ២ ជាន់ អស់ ទាំង ស្រុងក្នុងទឹកប្រាក់ប្រមាណ ជិត១ម៉ឺនដុល្លារបង្កការភ្ញាក់ ផ្អើលពេញភូមិ រហូតដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ទាន់ពេលវេលា មិនបណ្តោយឱ្យ រាលដាល ឆេះឆ្លងដល់ផ្ទះ អ្នកជិតខាង នោះទេ ។ហេតុការណ៍ ឆេះផ្ទះ ពលរដ្ឋនេះបានកើតឡើង នៅវេលាម៉ោង ១២ និង ១០នាទី រសៀលថ្ងៃទី ៧ ខែ ៦ ឆ្នាំ ២០២៦ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចកចក ក្រុង ខេត្តសៀមរាប ។
បើតាមប្រភពពីមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋ បាលសង្កាត់គោកចក បានប្រាប់ភ្នាក់ងារកោះសន្តិភាព យើង នៅ ព្រឹក ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៦ នេះថា ពិតជាមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ មួយ ខ្នង ពីរ ជាន់ ដែលមានទំហំ៨ ម៉ែត្រគុណ ១១ ម៉ែត្រ ថ្មក្រោម ឈើលើ ដំបូលប្រក់ក្បឿង ដែលមាន ម្ចាស់ឈ្មោះ ឆៃ ហូន ភេទ ប្រុស អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះ ហូយ សាវន អាយុ៥៥ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
មួលហេតុ បណ្ដាលមកពី ទុសស្សេខ្សែភ្លើង ហើយ ខូចខាតសម្ភារៈក្នុងផ្ទះ អស់ទាំងស្រុង ដូចជាះ ឯកសារអត្តសញ្ញាណ វត្ត ឆេះអស់ ទាំងស្រុង , លុយមួយពាន់ដុល្លារ , មាសប្រាំជីមិនឃើញ , សំលៀកបំពាក់អស់ ទាំងស្រុង ម៉ាស៊ីនដេរមួយគ្រឿង។ ចំពោះករណី ឆេះផ្ទះពលរដ្ឋ នោះមិនបណ្តាលឱ្យ មានការរងគ្រោះដល់ជីវិតមនុស្សទេ។
ប្រភពបញ្ជាក់ថា ករណីឆេះផ្ទះនោះត្រូវបានកម្លាំងនគរបាលការិយាល័យពន្លត់អគ្គីភ័យខេត្ត យករថយន្ត ពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន ១ គ្រឿង ។ រថយន្តអគ្គីភ័យ របស់អប្សរា ចំនួន ២គ្រឿង ។ រថយន្តអគ្គីភ័យ របស់ បេតិកភណ្ឌ ចំនួន ១ គ្រឿង និង រថយន្តអគ្គីភ័យ របស់កងរាជអាវុធហត្ថខេត្ត ១ គ្រឿង។ ប្រើប្រាស់ឡានទឹកអស់ចំនួន ៦ គ្រឿង។ ដោយមានការដឹកនាំពន្លាត់អគ្គីភ័យផ្ទាល់ពីលោកហាយយង់ អភិបាលរងក្រុងសៀមរាប។
បច្ចុប្បន្ន អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ ខ្នង ២ ជាន់ អស់ទាំងស្រុង ក្នុងទឹកប្រាក់ប្រមាណ ជិត ១ ម៉ឺនដុល្លារ ៕













ចែករំលែកព័តមាននេះ