អាសូរ! ជាងទង១រូបទៅផ្ទះមិនមានអ្នកបើកទ្វារឱ្យ ក៏ដើរចេញមកវិញ ត្រូវនារីម្នាក់បើកឡិចស៊ីស បុ.កស្លា.ប់ ជិតស្តុបណូគា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានបើករថយន្តម៉ាក lexus xn200t ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកបុរសម្នាក់កំពុងដើរខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ ចំណែករថយន្តជ្រុលទៅបុកដើមឈើរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ជិតស្តុបណូគា ផ្លូវ២៧១ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ទេព ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងទង ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយឡែកនារីជាអ្នកបើករថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះទើបមកពីក្រៅបានដើរចូលទៅផ្ទះនៅផ្លូវឌឿងហែមក្បែរនោះ តែពេលទៅដល់ផ្ទះ ស្រាប់តែអ្នកផ្ទះមិនបើកទ្វារ
អោយចូលបុរសរងគ្រោះក៍បានដើរចេញមកវិញបំរុងទៅយករថយន្តរបស់ខ្លួន ស្រាប់តែនារីវ័យក្មេង បានបើករថយន្តម៉ាក lexus nx200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP 5191 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនហើយស្រវឹង ក៍រេចង្កូតទៅបុកនិងបុរសរងគ្រោះកំពុងដើរតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទាតជាច្រើនម៉ែត្របោកក្បាលស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ចំណែករថយន្តវិញនៅពេលដែលបុកជនរងគ្រោះហើយ ក៍ជ្រុលទៅបុកនិងនិងដើមឈើមួយដើមនៅក្បែរនោះបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ សំណាងមិនគ្រោះថ្នាក់ដល់អ្នកបើកបរ ភ្លាមៗនោះនារីរូបនោះបានចុះពីលើរថយន្ត ក្នុងស្ថានភាពស្រវឹងគិតតែពីយំ ហើយរៀបរាប់ថា រូបគាត់បានបើករថយន្តរបស់គាត់ចេញពីកន្លែងកម្មវិធីមួយ គោលបំណងទៅបន្តនៅកន្លែងមួយទៀត ជាមួយមិត្តភ័ក្តិ ក៍ស្រាប់តែជួបគ្រោះថ្នាក់បែបនេះទៅ ។
ករណីនេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួននារីជាអ្នកបើករថយន្តយកទៅទៅប៉ុស្តិ៍រងចាំប្រគល់អោយផ្នែកជំនាញ ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់អោយយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំនែកមធ្យោបាយនិងបើកបរ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការតាមនិតិវិធី ៕











ចែករំលែកព័តមាននេះ