ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ព្យា​ករណ៍​​​​បាន​ដាក់​​​ជំនឿ​​​​​លើ​ក្លឹប ​Man Utd ​ថានឹង​ក្លាយ​​​ជា​ជើង​ឯ​ក​​បន្ត

13 ឆ្នាំ មុន

​​លោក​សៃ​មុន វ៉ាយ ​អ្នក​អត្ថាធិប្បាយ​បាល់​ទាត់​របស់វ៉េបសាយ​​​ «ធីម ថក» ​(TEAM Talk) បាន​​ព្យា​ករណ៍​​​ក្នុង​ក្របខណ្ឌ​​​បាល់​ទាត់​ប្រឺមីញេ​លីក​​រដូវ​កាលថ្មី​២០១១-២០១២ ​ដែល​នឹង​បើក​ឆាក​នៅ​​ពាក់កណ្តាល​ខែ​សីហា​ខាងមុខ​នេះថា ​ក្លឹប​បិសាច​ក្រហម Man Utd ​នឹង​​ការ​ពារ​ជើង​​ឯក​បានដោយជោគជ័យ​ ចំណែក​​ក្លឹប​ហង្ស​ក្រហម Liverpool ​អាច​​

​​លោក​សៃ​មុន វ៉ាយ ​អ្នក​អត្ថាធិប្បាយ​បាល់​ទាត់​របស់វ៉េបសាយ​​​ «ធីម ថក» ​(TEAM Talk) បាន​​ព្យា​ករណ៍​​​ក្នុង​ក្របខណ្ឌ​​​បាល់​ទាត់​ប្រឺមីញេ​លីក​​រដូវ​កាលថ្មី​២០១១-២០១២ ​ដែល​នឹង​បើក​ឆាក​នៅ​​ពាក់កណ្តាល​ខែ​សីហា​ខាងមុខ​នេះថា ​ក្លឹប​បិសាច​ក្រហម Man Utd ​នឹង​​ការ​ពារ​ជើង​​ឯក​បានដោយជោគជ័យ​ ចំណែក​​ក្លឹប​ហង្ស​ក្រហម Liverpool ​អាច​​មិនទទួល​ជើង​ឯក​​​​ក្របខណ្ឌ​​ណាមួយ​នៅក្នុង​រដូវ​កាលនេះ ។

​*​ជើង​​ឯក​ប្រឺមីញេលីក​​គឺ​ក្លឹប​ Man Utd

ជើង​ឯក​ក្នុង​រដូ​វកាល​ ២០១១-២០១២ នឹង​​ជា​របស់ក្លឹប​ Man Utd ស្រប​​ពេលមាន​ការ​ពង្រឹង​​ក្លឹប​​​ដោយចំណាយ​ប្រាក់ប្រហែល​​​៥០​លាន​​​ផោន ទិញ​កីឡា​ករ​៣​រូប​រួម​មាន ​​កីឡា​ករ​​អេឈ្លី​យ៉ាំង​, ​ហ្វ៊ីល​​ ចូន ​និង​ដេវីដ អេ​ ខេអា ។

​*ក្លឹបជ្រុះ​​​ចេញពីក្របខណ្ឌ​ប្រឺមីញេលីក​

តាម​ការ​ព្យា​​ករណ៍​គឺមាន​ក្លឹប Wigan, QPR ​និង Norwich ។ ​កន្លងមកក្លឹប Wigan បានឆ្លង​ផុត​ការជ្រុះ​ចេញ ​ពីក្របខណ្ឌ​​កំពូលជា​ច្រើន​លើក តែបច្ចុប្បន្ន​​បាន​​លក់​កីឡាករ​​ឆាល អេន ​សុកបៀ ​​ដែល​ជា​​​ខ្សែ​​ប្រយុទ្ធ​​​ដ៏សំខាន់​ និងចាត់ទុកថា ​ជា​គ្រោះ​មហន្ត​រាយ​​​មួយ ។ ​​ចំណែក​ក្លឹប២​ទៀត​​ដែល​​រំកិល​ឡើង​មក​ក្រប​ខណ្ឌ​​ខ្ពស់​​គឺ​ក្លឹប QPR ​និង Norwich ក៏​អាច​គ្មាន​ជោគវាសនា​​​ដូចគ្នា ។

*គ្រូ​បង្វឹក​ដែល​ត្រូវ​បណ្តេញចេញនៅ​ពេល​​ដំបូង​​គឺ​លោកនីល វ័រណុក របស់ក្លឹប QPR

ចាត់ទុកថា ជាគ្រូ​បង្វឹក​​បង្កើត​បញ្ហា​ជា​បន្ត​​បន្ទាប់​ចាប់​តាំងពី​នៅ​ដឹកនាំ​ក្លឹប​ Sheffield Utd ។ សម្រាប់​​​ការ​ដឹកនាំ​ក្នុង​​រដូ​វកាលនេះ សំដី ដ៏អសុរោះរបស់លោកអាច​ឈាន​​ទៅ​រក​​ការ​​គ្រោះ​ថ្នាក់​ជាថ្មី​ ទោះបី​ជាអាចដឹកនាំ​ក្លឹប​រំកិល​មក​លេង​​ក្នុង​ក្របខណ្ឌ​​បាល់​ទាត់ប្រឺមីញេលីក​ក៏​ដោយ ។

​* ជើង​​ឯក​ក្របខណ្ឌ​​ FA Cup ​ជា​របស់ Man Utd

អ្នកធ្វើ​អត្ថាធិប្បាយ​​របស់វ៉េបសាយ TEAM Talk ​​បាន​ព្យាករណ៍ ក្លឹប ​Man Utd ​នឹង​ដណ្តើមជើង​​ឯក​ចំនួន២​​ក្របខណ្ឌ ព្រោះ​​បើ​គិត​ពីសមាសភាព​​របស់​ក្លឹប គឺអាច​ឈ្នះក្លឹប Man City  ឬ​ Arsenal នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ។

* ជើង​ឯក​Carling Cup គឺ​ក្លឹប Liverpool

ការ​​​ដែលក្លឹប​ Liverpool មិន​រវីរវល់​​​លើ​ការ​ដណ្តើម​ជើងឯក​​​តំបន់​អឺរ៉ុប​ដែល​ឈាន​​ចូល​​មក​ដល់នេះ​​​ចាត់ទុក​​ថា ជា​រឿង​ល្អ​ ព្រោះ​អាច​ថ្លឹង​ថ្លែង​​​ពីលទ្ធភាព​​ប្រកួត​​បាន​​ទាំងនៅ​ក្របខណ្ឌ​​​ប្រឺមីញេលីក​ និង​ពាន​រង្វាន់​ជើង​ឯក​ជា​ច្រើន​​ដែល​ត្រូវ​​ជ្រើស​រើស​​​ក្នុង​រដូវ​​កាលនេះ ។

​*ជើង​ឯក​​​យូហ្វា​​ឆេមពានលីក​ គឺ Barcelona

បច្ចុប្បន្ន​​នៅ​មិនទាន់​សម្លឹង​​ឃើញថា តើ​ក្លឹប​​ណា​មួយអាច​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​អ្នក​​មានបុណ្យ​​ Barcelona ដើម្បី​ដណ្តើម​យកជើង​ឯក​​ក្របខណ្ឌ​​កំពូល​នៅតំបន់​អឺរ៉ុប​នៅឡើយ​ទេ?