ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត និង​ស្រុក​កំពង់​រោ​ទិ៍ ​បង្ក្រាប៤​ទីតាំង ​សង្ស័យ​លួ.ចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោ.ក​តាម​អនឡាន ឃាត់ខ្លួន​៧៨​នាក់​

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​÷ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ស្តី​ពី​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត និង​ស្រុក​កំពង់​រោ​ទិ៍ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើ​រដ្ឋបាល ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចំនួន ០៤​ទីតាំង នៅ​ក្រុង​បា​វិត​ចំនួន ០២​ទីតាំង និង​ស្រុក​កំពង់​រោ​ទិ៍​ចំនួន ០២​ទីតាំង ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ៧៨​នាក់ ស្រី ០៧​នាក់ (​ជនជាតិ​ចិន ៥៩​នាក់ ស្រី ០១​នាក់​, ជនជាតិ​វៀតណាម ១៩​នាក់ ស្រី ០៦​នាក់​)​។

ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​រួម​មាន​÷​កំ​ព្យូ​ទ័​រលើ​តុ All-In-One ,​កុំព្យូទ័រ​យួរដៃ ,​ម៉ូនីទ័រ ,​ធុង​CPU ,​រថយន្ត​, ទូរស័ព្ទ​ដៃ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​បាន​ក្រុមការងារ​បិទ​សុ​ី​ល បិទ​ទីតាំង​បណ្ដោះអាសន្ន​៕​