ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ពិនិត្យ​បុរី​ ​៣ទីតាំង ឃាត់ខ្លួនចិន​៥​នាក់​ និង​ដកហូត​សម្ភារៈ​មួយ​ចំនួន​ សង្ស័យ​ជាប់​ពាក់ព័ន្ធឆបោ.ក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែ​កេរ​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន​ដែល​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

តាម​រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ការ​ស្នាក់​នៅ​របស់​ជនបរទេស តាម​អនុក្រឹត្យ​លេខ​០៣ របស់​រាជរដ្ឋាភិបាល បាន​ចំនួន ០៣​ទីតាំង​គឺ​៖ បុរី អង្គរ​ភ្នំពេញ​(​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ​) បុរី ភ្នំពេញ​ថ្មី ផាក​ស៊ី​ធី​(​ភូមិ​ឧ​ញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី​) និង​បុរី ពិភព​ថ្មី អាស៊ី​អាគ្នេយ៍​(​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម​) មាន​សរុប​ចំនួន ៦៧៩​ខ្នង​ផ្ទះ ជាក់ស្ដែង​បាន​ជួប​ជនបរទេស​ស្នាក់​នៅ​ចំនួន ០៧​ខ្នង​ផ្ទះ ស្មើនឹង ១១​នាក់ ស្នាក់​នៅ មាន ០៤​សញ្ជាតិ​។

ជនបរទេស​ខាងលើ​មាន​លិខិតឆ្លងដែន ទិដ្ឋាការ​ត្រឹមត្រូវ និង​មិន​មាន​សង្ស័យ ONLINE SCAMS ឡើយ​។
ដោយឡែក នៅ​បុរី ពិភព​ថ្មី អាស៊ី​អាគ្នេយ៍ ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​០១ មាន​ជនជាតិ​ចិន ចំនួន ០៥​នាក់ (​ក្នុង​នោះ​គ្មាន​លិខិតឆ្លងដែន ០២​នាក់ និង​ផុត​ទិដ្ឋាការ ០១​នាក់​) ព្រមទាំង​មាន​សម្ភារ​វត្ថុ​តាង​ដូច​ខាងក្រោម ៖​កុំព្យូទ័រ​យួរដៃ​(LAPTOP) ០១​គ្រឿង​,​កុំព្យូទ័រ​(ALL IN ONE) ០៤​គ្រឿង​,​ទូរ​សព្ទ ១៩​គ្រឿង​,​ម៉ូនីទ័រ ០៣​គ្រឿង​,​ធុង CPU ០១​គ្រឿង​,​ស៊ុម​កាត​មួយ​ចំនួន​។

យោង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស​ន្និ​ថា​៖ ជាប់​ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(ONELINE SCAMS)​។

ដោយ​ទទួល​បានការ​ណែនាំ​ពី ឯកឧត្តម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​ជន​ជាន​ចិន និង​សម្ភារ​ខាងលើ សម្រេច​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ដ​៕​