ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ចង់​ល្បី​! កាន់​កាំបិ.ត​ផ្គា.ក់​ និងចំពាម ថតបង្ហោះ​លើ​ Tik Tok ត្រូវ​នគរបាល​​ស្រាវជ្រាវ​ឃាត់ខ្លួន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន ក្រោយ​ពី​ក្មេង​ទំនើង​រូប​នោះ​កាន់​កាំបិត​ផ្គាក់ និង​បង្ហាញ​ការ​បាញ់​ចំពាម ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម Tik Tok សង្ស័យ​ចង់​បង្អួត​និង​ដើម្បី​សាង​ភាព​ល្បីល្បាញ​និង​មាន​អ្នក​ចូល​មើល​ច្រើន​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ​នេះ​គឺ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ មាន​គណនី Tik Tok ឈ្មោះ Ah Den បាន​បង្ហោះ​រូបភាព​កាន់​កាំបិត​ផ្គាក់ និង​កាន់​ចំពាមបាញ់ ដោយ​ពុំ​បាន​សរសេរ​ខ្លឹមសារ​អ្វី​ឡើយ ថត​ចំណុច​ស្វាយ​អ​ន្ទ្រ​ង់​ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ហើយ​ចែកចាយ​លើ​បណ្តាញ​សង្គម​មាន​អ្នក​ចូល​មើល និង​ចែករំលែក​បន្ត​។

បន្ទាប់​ពី​បានឃើញ​ការ​ចែកចាយ​រូបភាព​ខាងលើ​នេះ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​ទឹក​ក៏​បាន​រដ្ឋបាល​ឃុំ​តាំង​សំរោង បាន​ហៅ​ឈ្មោះ គូរ វ៉ា​ន់​ដែន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ យក​មក​សាកសួរ យុវជន​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​ពិតជា​បាន ថតរូប​ភាព​កាន់​កាំបិត​ផ្គាក់​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ពិតប្រាកដ​មែន ហើយ​ទើប​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​តិច​តុ​ក​(Tik Tok )​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ សង្ស័យ​ចង់​សាង​ភាព​ល្បីល្បាញ និង​មាន​អ្នក​ចូល​មើល​ច្រើន ។​ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ក្រោយ​ឃាត់ខ្លួន​យុវជន​ខាងលើ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕