ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ បង្ក្រា.ប​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​​១​គ្រឿង ដឹកឈើ​ជន្លង់ម្រេច​ខុសច្បាប់​ជិត​១​ពាន់​ដើម

1 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​៖ កម្លាំង​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់ រួម​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដែល​លួច​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ស្របច្បាប់ កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៦​។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ចំណុច​កូអរដោណេ UTM (507930 – 1529716) ស្ថិត​ក្នុងភូមិ​បុះ​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។

ពាក់ព័ន្ធ​កា​រប​ង្រា្ក​ប​ខាងលើ​កម្លាំង​ជំនាញ​បាន​រឹបអូស​មធ្យោបាយ​ដឹក​ជញ្ជូន រថយន្ត​ធុន​ធំ ចំនួន ០១
គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-0790 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ពណ៌​ខៀវ ពាក់​ស្លា
ក​លេខ ភ្នំពេញ 4A-8113​។

នៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​បាន​រក​ឃើញ ឈើ​ជន្លង់ម្រេច​ថ្មី (​មិន​ទាន់​ប្រើប្រាស់​) ចំនួន ៩២០ ដើម​។

អ្នកបើកបរ​ក៏​ត្រូវ​បាន​ឃា​យ់​ខ្លួន​ជាមួយ​វត្ថុ​តាង​រថយន្ត​ខាងលើ មានឈ្មោះ ឆុ​ន ចាន់​ដា រស់នៅ​ភូមិ​ស្វាយ​ចាន់ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។

តាម​ចម្លើយ​សារភាព​បឋម​របស់​ជនសង្ស័យ​នៅពេល​សមត្ថកិច្ច​ត្រួតពិនិត្យ បានឱ្យ​ដឹង​ថា រូបគេ​បាន​ដឹក​ជញ្ជូន​ឈើ​ជន្លង់ម្រេច​ទាំងនេះ ចេញពី​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុង​គោលបំណង​ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ។

បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​រួម​មាន​រថយន្ត និង​ឈើ​ជន្លង់ម្រេច ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមាន​ជ័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ព្រៃឈើ​ជា​ធរមាន​៕