នារីម្នាក់ឈប់ម៉ូតូចូលទិញថ្នាំពេទ្យ ស្រាប់តែចោរមកកាច់កម៉ូតូ ត្រូវអ្នកជិតខាងឃើញទាន់នាំគ្នាឡោមព័ទ្ធចាប់បានម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានពលរដ្ឋចាប់ស្វាគមន៍ម្នាក់មួយដៃមួយជើង រួចប្រគល់អោយសមត្ថកិច្ចយកសួរនាំ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពកាច់កម៉ូតូហុងដាស្កុប ពីរបស់នារីម្នាក់មិនបានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំនុចផ្ទះលក់ ថ្នាំ ពេទ្យមួយកន្លែង ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
ជនសង្ស័យ និងជនរងគ្រោះមិនបានអោយស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា សមត្ថកិច្ចបានដកហូតម៉ូតូមួយ គ្រឿងម៉ាកស៊ុយសុគីនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KI-8686 ជារបស់ ជនរងគ្រោះ សង្ស័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ បានឃើញនារីម្នាក់ បានជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LR-4768 បានជិះមកឈប់ ហើយចូលទៅទិញថ្នាំពេទ្យផ្ទះខាងលើ ខណៈពេលនោះ ក៍ស្រាប់តែបុរសក្រុមជនសង្ស័យ ៣នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម មួយគ្រឿង និងម៉ូតូស៊ុយសុគី និច មកទីតាំងកើតហេតុ ដោយជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះ តែចៃដន្យ ត្រូវបានពលរដ្ឋរស់ក្បែរនោះឃើញហេតុការណ៍ ក៍ស្រែកឆោឡោរត់ស្ទាក់ចាប់បានម្នាក់ ចំណែកបក្ខពួក២នាក់ទៀត បានជិះម៉ូតូ ហុងដា ឌ្រីម រត់គេចចោលគ្នីគ្នាបាត់ ស្រមោល ។
ករណីនេះផងដែរ ជនសង្ស័យដែរ ត្រូវពលរដ្ឋឃាត់បាន ហើយក៍នាំគ្នាក៍នាំគ្នីគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង ទើប ទាក់ទងហៅសមត្ថកិច្ចមូលដ្ឋានអោយយកទៅសួរនាំតាំងជំនាញផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនសង្ស័យទៅជនរងគ្រោះ ទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមនីតិវិធី ៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ