ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​គិត​ធ្លាប់​មានឈ្មោះ​ជាតា​រា​! ដួង ម៉ា​និ​ច ដើរ​ពីក្រោយ​ព្រះសង្ឃ​បិណ្ឌបាត​​ពេញ​​ផ្សារ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​របស់​អតីត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាពសិច​​ស៊ី​ អ្នកនាង ដួង ម៉ា​និ​ច ដើរ​បិណ្ឌបាត​ជាមួយ​ព្រះសង្ឃ​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង លែង​​គិត​ខ្លួន​ធ្លាប់​មានឈ្មោះ​ជាតា​រា​ល្បី​មួយ​រូប ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ អតីត​តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​បញ្ចេញ​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​ក្នុង​សកម្មភាព​នោះ ​គេ​ឃើញ​រូប​នាង​បាន​ស្លៀក​បំពាក់​ពណ៌.ស កោរសក់ និង​ដោះ​ស្បែកជើង​ ដើរ​តាម​ពីក្រោយ​ព្រះសង្ឃ​ចំនួន​៤​អង្គ ដើរ​បិណ្ឌបាត​នៅ​ក្នុង​បរិវេណ​ផ្សារ​មួយកន្លែង​ ។

តាម​រយៈ​​វី​ដេ​អូ​នោះ​ គេ​ក៏​ឃើញ ដួង ម៉ា​និ​ច បាន​ទទួល​បច្ច័យ​ជា​ថវិកា​ពី​សំណាក់​មនុស្ស​ម្នា​នានា​នៅ​ក្នុង​ផ្សារ​ក្នុង​ពេល​ដែល​នាង​ក៏​បាន​ស្នើ​សុំ​ឲ្យ​លោកយាយ លោកតា​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ផង​ដែរ ។

យ៉ាងណា ​រូបភាព​របស់​អ្នកនាង ដួង ម៉ា​និ​ច នា​ពេល​នេះ ​បាន​ក្លាយជា​ទៅ​ចំណាប់អារម្មណ៍​សម្រាប់​មហាជន ក្នុង​ពេល​ដែល​រូប​នាង​ដែល​ធ្លាប់តែ​ជាតា​រា​មួយ​ដួង​ដែល​តែងខ្លួន​យ៉ាង​សិច​​ស៊ី ​ស្រស់​ស្អាត បែរ​ជា​មក​ដើរ​បិណ្ឌបាត​ជាមួយ​ព្រះសង្ឃ លះបង់​ក្នុង​ផ្លូវ​ព្រះធម៌​ទៅ​វិញ ។

ជា​ការ​កត់សម្គាល់ អ​តី​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​​ស៊ី​ អ្នក​នាង ដួង ម៉ា​និ​ច ត្រូវ​បាន​គេ​មើលឃើញ​ថា រហូត​មក​ទល់​នា​ពេល​នេះ ​នាង​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ការ​បួស​ជា​ដូនជី និង​ប្រតិបត្តិ​ស្តាប់ធម៌​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​មិន​នឹកនា​មក​ដល់​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​នោះ​ឡើយ ។

ចាប់តាំងពី​សម្រេចចិត្ត​មានគ្រួសារ​មក ដួង ម៉ា​និ​ច បាន​ក្លាយជា​មនុស្ស​មួយ​ថ្មី​ ស្ទើរ​ទាំងស្រុង ដោយ​នាង​បាន​ងាក​មក​រស់នៅ​តាម​បែប​ស្រែចម្ការ​​ជាមួយ​ស្វាមី ចាក​ឆ្ងាយ​ពី​ទីក្រុង និង​អាជីព​សិល្បៈ​របស់​ខ្លួន​ដែល​ធ្លាប់តែ​ស្រស់​បំណង​ចោល​ទាំងស្រុង ។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​ទៀត​នោះ​ អតីត​តារា​ស្រី​រូប​នេះ​ក៏​បាន​លះបង់​នូវ​រូប​សម្រស់​របស់​ខ្លួន ដោយ​បាន​កោរសក់​បួស​ជា​ដូនជី និង​ការ​ប្រតិបត្តិ​ធម៌​យ៉ាង​ជាប់លាប់ ខ​ណៈ​ពេល​ដែល​ស្វាមី​របស់​នាង​ក៏​បាន​បួស​ជា​ព្រះសង្ឃ​ផង​ដែរ ។

ជា​រឿយ​ៗ​ នៅ​លើ​បណ្តាញ​សង្គម គេ​តែង​បានឃើញ ដួង ម៉ា​និ​ច បាន​បង្ហោះ​រូបភាព​ដោយ​គ្រង​សម្លៀក​បំពាក់​ជា​ដូនជី កោរសក់ ហើយ​ចូលរួម​ស្តាប់ធម៌​ជា​បន្តបន្ទាប់ ក្នុង​នោះ ​រាល់​ពាក្យ​សម្តី​ដែល​នាង​តែងតែ​ស​សេរ​បង្ហោះ​នោះ​ ភាគច្រើន​គឺជា​ធម៌​អប់រំ​ចិត្ត ។

នៅ​រាល់ពេល​ដែល ដួង ម៉ា​និ​ច បង្ហោះ​រូបភាព​បួស​ជា​ដូនជី​ម្តង​ៗ​នោះ គេ​ក៏​នៅ​ឃើញ​មាន​មហាជន ជា​ពិសេស​ បណ្តា​អ្នកគាំទ្រ​រូប​នាង​មួយ​ចំនួន នៅ​តែ​សម្តែង​ក្តី​សោកស្តាយ​នូវ​រូប​សម្រស់​របស់​នាង​ពី​មុន និង​នឹក​វត្តមានកាល​នៅ​សម្តែង​របស់​នាង​ផង​ដែរ ។

យ៉ាងណា ​ធ្លាប់​ជាតា​រា​សិច​​ស៊ី និង​មាន​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ តែ​បែ​រជា​ងាក​មក​កោរសក់​បួស​ជា​ដូនជី ​បោះ​បង់​អាជីព​សិល្បៈ​ចោល​ទាំងស្រុង នា​ពេល​នេះ គឺ​មិន​មាន​ជា​អ្វី​ដែល​អ្នកគាំទ្រ​ភាគច្រើន​របស់ ដួង ម៉ា​និ​ច ចង់​ឃើញ​នោះ​ឡើយ ៕​