ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្រ្តាក់ ១០០លើក កើតមាននៅកម្ពុជាក្នុងរយៈពេលបួនខែ

2 ម៉ោង មុន
  • ភ្នំពេញ

ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​មួយ​ចំនួន និង​បាតុភូត​អាកាសធាតុ​នានា នៅ​ក្នុង​រយៈពេល ៤​ខែ​នៃ​ឆ្នាំ​២០២៦ នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​អះអាង​ថា កម្ពុជា​បាន​រង​គ្រោះ​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ តិច​ជាង​មុន​បន្តិច ហើយ​គ្រោះ​មហន្តរាយ​ក៏​នៅ​តិច​ជាង​មុន​ដែរ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ ខ្យល់​កន្ត្រាក់​បាន​កើតឡើង​ចំនួន​១០០​លើក បណ្តាល​ឱ្យ​រលំ​ផ្ទះ​ចំនួន​១៥៦​ខ្នង របើក​ដំបូលផ្ទះ​ចំនួន​១.៤៣៧​ខ្នង សាលារៀន​៣៧​ខ្នង តូប​ផ្សារ​៦​តូប អគារ​រដ្ឋបាល​៨​កន្លែង ស្លា​.​ប់​១​នាក់ និង​របួស​៨​នាក់​។

ផ្អែក​តាម​ស្ថិតិ​នេះ ទំហំ​នៃ​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មក​ពី​ខ្យល់​កន្ត្រាក់​នៅ​ក្នុងអំឡុងពេល​នេះ ក៏​តូច​ជាង​មុន​ផង​ដែរ ។

ប្រភព​ដដែល​បាន​អះអាង​ថា កាលពី​៤​ខែ នៃ​ឆ្នាំ​២០២៥ ខ្យល់​កន្ត្រាក់ បាន​កើតឡើង​ចំនួន ១០៧​លើក បាន​បណ្តាល​ឱ្យ​រលំ​ផ្ទះ​ចំនួន​២៦៧ ខ្នង ផ្ទះ​របើក​ដំបូល​ចំនួន ៣.៦៩២ ខ្នង សាលារៀន ២៨ អគារ​តូប​ផ្សារ ១៤ តូប​អគារ​រដ្ឋបាល ១២​កន្លែង ស្លា​.​ប់​មនុស្ស ៤​នាក់ និង​រង​របួស​១៥ នាក់​។

នេះ គឺជា​គ្រោះ​មហន្តរាយ​កត់ត្រា ៤​ខែ​ប៉ុណ្ណោះ ខណៈ​ដែល​មក​ដល់​ពេល​នេះ កម្ពុជា​ទើបតែ​ទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ​ត្រឹម​៦​ប៉ុណ្ណោះ ហើយ​នៅ​សេសសល់​ព្យុះ​ប្រមាណ​ជា​ជា​២០​ទៀត ៕