ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​​​សន្តិសុខ​​​អ.ស.ប ​ថ្កោលទោស​​​ជាលើក​​ដំបូង​​ចំពោះ​ការ​បង្ក្រាប​​បាតុកម្ម​​នៅស៊ីរី

13 ឆ្នាំ មុន

ក្រុមប្រឹក្សា​​សន្តិសុខ​អ.ស.ប​បាន​ថ្កោល​ទោស​​កាលពី​ថ្ងៃទី៣ សីហា ក្នុង​​សេចក្តី​ថ្លែង​ការណ៍​​​មួយចំពោះ​​ការប្រើ​កម្លាំង​​ប្រឆាំង​បណ្តា​​​ជន​ស៊ីវិល​ដោយអាជ្ញាធរ​​ស៊ីរី ដែលនោះ ជាការ​ផ្តួច​ផ្តើម​​គំនិត​​សំខាន់មួយ​របស់​ក្រុម​ប្រឹក្សា​នេះ​តាំងពីចាប់​ផ្តើម​ការបះបោរ​​ប្រឆាំង​​ប្រធានាធិបតី​ស៊ីរី​លោកបាចា អាល់​​ អាសាដ មក ។

​​ប្រទេស​លី​បង់​​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​​មួយ​​ ហើយ​នៅ​ជាប់​ជិត​ខាង​ស៊ី​​រី​ដកខ្លួន​ចេញពី​​​សេចក្តី​​ថ្លែង​ការណ៍​​នោះ ដើម្បី​កុំ​ឱ្យ​ទើស​​​ទាល់​​សមាជិក​១៤​ទៀត ​អនុម័ត​​សេចក្តី​​ថ្លែង​ការណ៍​​​នោះ ។ ​សេចក្តី​ថ្លែង​ការណ៍​​​​អានដោយ​ប្រធាន​​ក្រុម​ប្រឹក្សា​​​សន្តិសុខ​​ដែល​ដល់​វេន​ឥណ្ឌា​​​​បាន​ថ្កោល​​ទោស​​​ចំពោះ​ការរំលោភ​​​បំពាន​សិទ្ធិ​មនុស្ស​​​​និង​​ការ​ប្រើប្រាស់​​​កម្លាំង​​ប្រឆាំង​​ជនស៊ីវិល​ដោយ​អាជ្ញាធរ​​ស៊ី​រី ។

​​សេចក្តី​​ថ្លែងការណ៍​​នោះ ក៏អំពាវ​នាវ​ផង​ដែរ​ឱ្យ​​បញ្ឈប់​​​ជាបន្ទាន់​នូវ​រាល់​អំពើ​​ហិង្សា​​​ហើយជំរុញ​ដល់គ្រប់ភាគីឱ្យ​មានការ​អត់ធ្មត់​​ខ្លាំង​បំផុត​ ហើយ​ចៀស​វាង​​ការសង​សឹក​គ្នា​ក្នុងនោះ​រួមមាន​ការ​វាយប្រហារ​​ប្រឆាំង​បណ្តា​ស្ថាប័នរដ្ឋផង​ដែរ ។ ​ឃ្លា​ចុង​ក្រោយនេះអាច​ជំនះ​​លើការ​ប្រកាន់​ជំហរ​រឹងរបស់​រុស្ស៊ី​​ និងប្រទេស​​ដទៃៗ​ទៀត​ដែលចង់​ឱ្យ​អនុម័ត​​សេចក្តី​ថ្លែង​ការណ៍​ដែលមាន​តុល្យ​ភាព​រវាង​ក្រុម​ទាំង២ដែល​ទទួល​ខុសត្រូវ​​​លើអំពើហិង្សា​​ដូចគ្នា ។

សេចក្តី​​ថ្លែងការណ៍​របស់ក្រុមប្រឹក្សា​សន្តិសុខ​​អ.ស.ប ពុំចាំ​បាច់ឆ្លង​កាត់​ការបោះឆ្នោត​​​ឡើយ ក៏ប៉ុន្តែតាមទ្រឹស្តី​​ត្រូវអនុម័ត​ជាឯក​ច្ឆ័ន្ទ​​​ដោយ​សមាជិក​​ទាំង១៥ ។ ក៏ប៉ុន្តែ​ប្រទេសមួយ​អាច​​អនុ​ប្បវាទ​ដូចករណី​​ប្រទេស​លីបង់​ដែលនោះ​ជា​ករណី​កម្រ​ តែធ្លាប់​មានពីមុន​រួចហើយ ៕