នគរបាលក្រុងនិងស្រុកឃាត់ខ្លួនក្មេងទំនើងចំនួន១៥នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើងចំនួន១៥នាក់ បានត្រូវនគរបាលក្រុងច្បារមន និងស្រុកភ្នំស្រួចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ករណីពួកគេតែងតែបង្កការអុកឡុក និងបង្ហោះម៉ូតូតាមទីសាធារណៈ ។

ដោយអនុវត្ដតាមបញ្ជាដឹកនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ដ និងការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ បានដឹកនាំនិងសហការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ និងកាន់កាប់ដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត (កាំបិតផ្គាក់) កាលពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រក្រុងច្បារមន និងស្រុកសំរោងទង ដោយឃាត់បានម៉ូតូចំនួន៦គ្រឿង និងមនុស្សចំនួន១៥នាក់ កាំបិតផ្គាក់ចំនួន២ និងកាំបិតបុ័ងតោ១ ។ ពួកគេទាំងនេះ មានអាយុពី១៥ឆ្នាំ ទៅ២០ឆ្នាំប៉ុណ្ណោះ ។

ក្មេងទំនើងទាំង១៥នាក់ ត្រូវបានសាកសួរនៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បី
កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ