យោងតាមម៉ាស៊ីនឃោសនាក្នុងស្រុកថា មីស៊ីលមួយគ្រាប់ពុំដឹងជាបាញ់ចេញពីកន្លែងណាបានធ្លាក់កាលពីថ្ងៃទី៣ សីហា ក្នុងសមុទ្រក្បែរនាវាចម្បាំងអ៊ីតាលីមួយគ្រឿង ដែលកំពុងបើកល្បាតតាមឆ្នេរសមុទ្រលីប៊ី ។
នាវាឈ្មោះ BERSAGLIERE ជានាវាពិឃាតអ៊ីតាលីមួយគ្រឿងបំពាក់ដោយមីស៊ីល ស្ថិតនៅចម្ងាយប្រមាណជា១២ម៉ាយ នៃឆ្នេរសមុទ្រលីប៊ី ពេលរ៉ាដារបស់នាវានេះចាប់បានមីស៊ីលមួយគ្រាប់ ដែលធ្លាក់ក្នុងសមុទ្រចម្ងាយត្រឹមតែប្រមាណជា២គីឡូម៉ែត្រប៉ុណ្ណោះពីនាវា។ ការវាយប្រហារនេះពុំបណ្តាលឱ្យមានការខូចខាត ឬជនរងគ្រោះណាមួយឡើយ ក៏ប៉ុន្តែនាវានេះ បានបើកចេញឆ្ងាយពីឆ្នេរសមុទ្រលីប៊ី ដើម្បីជាការប្រុងប្រយ័ត្ន ។
រដ្ឋមន្ត្រីការពារប្រទេសអ៊ីតាលី លោកអ៊ីញ៉ាស៊ីយ៉ូឡា រុសា ថ្លែងថា គេនៅពុំទាន់ដឹងច្បាស់ថា តើនេះជាមីស៊ីលរបស់លីប៊ី ឬយ៉ាងណាឡើយ ។ ប្រទេសអ៊ីតាលីស្ថិតក្នុងក្រុមចម្រុះរបស់អូតង់ប្រឆាំងរដ្ឋាភិបាលលោកមូអាម៉ា កាដាហ្វី៕
ចែករំលែកព័តមាននេះ