ការប្រកួតបាល់ទាត់យុវជនអាយុក្រោម20ឆ្នាំដណ្តើមពានរង្វាន់ពិភពលោកនៅកូឡុំប៊ីវគ្គបញ្ចប់ក្នុងពូលE និងF នៅរាត្រីថ្ងៃព្រហស្បតិ៍នេះមាន4ប្រកួត។ ក្រុម Brazil សង្ឃឹមថា នឹងយកឈ្នះ Panama ដើម្បីបន្តតំណែងកំពូលតារាង ខណៈពេលក្រុម Egypt(ពូលE) និង Argen tina (ពូលF) ល្អជាងគូប្រកួត។
ពូលE
Brazil(1) V Panama(3)
Brazil ធ្លាប់ជាប់ជើងឯក4លើកគឺឆ្នាំ១៩៨៣, ១៩៨៥, ១៩៩៣ និង២០០៣។ ក្រៅពីនេះក្រុមរបស់គេជាប់ចំណាត់ថ្នាក់លេខ2ចំនួន3ដងគឺឆ្នាំ១៩៩១, ១៩៩៥, ២០០៩ និងចំណាត់ថ្នាក់លេខ3 បីដងដែរ គឺឆ្នាំ១៩៧៧, ១៩៨៩ និង២០០៥។ ប្រវត្តិ2ប្រកួតជម្រុះក្នុងពូលគឺ 1-1-0 ទាត់បាល់បាន4គ្រាប់និងរបូតវិញ1គ្រាប់ មាន4ពិន្ទុ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Uruguay 6-0 ក្រៅផ្ទះស្មើ Egypt 1-1 បន្ទាប់មកលេងឈ្នះ Austria 3-1 នៅក្នុងទឹកដីកូឡុំប៊ី។
Panama មិនធ្លាប់ជាប់ជើងឯកនោះទេ ។ ទោះបីស្ថិតនៅលេខ3ក្នុងតារាងក៏ក្រុមរបស់គេនៅមានសិទ្ធិទទួលបានកៅអី១លេងនៅវគ្គ16ក្រុមដែរ។ 2ប្រកួតជម្រុះក្នុងពូលគឺ 0-1-1 គ្មានទាត់បាល់បាន1គ្រាប់សោះ តែរបូតវិញ1គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Guatemala 0-0 ស្មើ Austria 0-0 បន្ទាប់មកចាញ់ Egypt 1-0 នៅក្នុងទឹកដីកូឡុំប៊ី។
(ពុំមានប្រវត្តិជួបគ្នា)
Egypt(2) V Austria(4)
Egypt មិនធ្លាប់ជាប់ជើងឯកទេ តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ3ម្តងក្នុងឆ្នាំ២០០៩។ 2ប្រកួតជម្រុះក្នុងពូលគឺ 1-1-0 ទាត់បាល់បាន2គ្រាប់ និងរបូតវិញ1គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Mali 1-0 ស្មើ Brazil 1-1 ក្រៅផ្ទះ បន្ទាប់មកលេងឈ្នះ Panama 1-0 ក្នុងទឹកដីកូឡុំប៊ី។
Austira មិនធ្លាប់ជាប់ជើងឯកដូច Egypt ដែរ តែធ្លាប់ជាប់ចំណាត់ថ្នាក់លេខ4ម្តងកាលពីឆ្នាំ២០០៧។ ជម្រុះក្នុងពូល2ប្រកួតគឺ 0-1-1 គ្មានស៊ុតបាល់បាន1គ្រាប់សោះ តែរបូតវិញ3គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Chile 1-0 ក្នុងផ្ទះ ស្មើ Panama 0-0 បន្ទាប់មកចាញ់ Brazil 3-0 នៅក្នុងទឹកដីកូឡុំប៊ី។
(ពុំមានប្រវត្តិជួបគ្នា)
ពូលF
Argentina(1) V Korea DPR(4)
Argentina គឺជាក្រុមដែលធ្លាប់ជាប់ជើងឯកច្រើនជាងគេបំផុតគឺមានចំនួន៦ដងក្នុងឆ្នាំ១៩៧៩, ១៩៩៥, ១៩៩៧, ២០០១, ២០០៥ និង២០០៧ ។ បន្ថែមពីនេះទៀត Argentina ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ2ម្តងក្នុងឆ្នាំ១៩៨៣ និងលេខ4 ម្តងក្នុងឆ្នាំ២០០៣។ 2ប្រកួតជម្រុះក្នុងពូលគឺ 1-1-0 ទាត់បាល់1គ្រាប់ តែគ្មានរបូតសោះ។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Colom bia 2-0 ក្រៅផ្ទះ ឈ្នះ Mexico 1-0 បន្ទាប់មកលេងស្មើ England 0-0 ក្នុងទឹកដីកូឡុំប៊ី។
Korea DPR មិនធ្លាប់ជាប់ជើងឯកទេ។ 2ប្រកួតជម្រុះក្នុងពូលគឺ 0-1-1 គ្មានទាត់បាល់បាន1គ្រាប់សោះ តែរបូតវិញ3គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Argentina 1-0 ក្រៅផ្ទះស្មើ England 0-0 បន្ទាប់មកចាញ់ Mexico 3-0 នៅក្នុងទឹកដីកូឡុំប៊ី។
ប្រវត្តិជួបគ្នា 1ប្រកួតគឺ៖
07-07 Argentina 1-0 Korea DPR
Mexico(2) V England(3)
Mexico មិនធ្លាប់ជាប់ជើងឯកតែធ្លាប់ទទួលបានលេខ2ម្តងកាលពីឆ្នាំ១៩៧៧។ 2ប្រកួតជម្រុះក្នុងពូលគឺ 1-0-1 ទាត់បាល់បាន3គ្រាប់ និងរបូតវិញ1គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Italy 1-1 ក្រៅផ្ទះ ចាញ់ Argentina 1-0 តែឈ្នះ Korea DPR 3-0 ក្នុងទឹកដីកូឡុំប៊ី។
England មិនធ្លាប់ជាប់ជើងឯកទេ តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ3ម្តងក្នុងឆ្នាំ២០០៧និងចំណាត់ថ្នាក់លេខ4ម្តងក្នុងឆ្នាំ១៩៨៧។ 2ប្រកួតជម្រុះក្នុងពូលគឺ 0-2-0 គ្មានទាត់បាល់បាន1គ្រាប់សោះ តែក៏គ្មានរបូតដែរ។ បីប្រកួតចុងក្រោយគឺលេងស្មើ Uzbekistan 1-1 ក្រៅផ្ទះស្មើ Korea DPR 0-0 និងស្មើ Argentina 0-0 ក្នុងទឹកដីកូឡុំប៊ី។
ប្រវត្តិជួបគ្នា 1ប្រកួតគឺ៖
06-05 Mexico 1-1 England
ចែករំលែកព័តមាននេះ