ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​​នាំគ្នា​​ឡោមព័ទ្ធ​​​ចាប់ចោរ​​​គាស់ផ្ទះ​​​​ប្រគល់​​​​​ឱ្យប៉ូលិស​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​ប្រជាពលរដ្ឋ​​​នៅក្នុង​​ភូមិ​​​បន្លា​ស្អិត​ សង្កាត់ឃ្មួញ​ ​ខណ្ឌសែនសុខ ​​បាន​នាំ​គ្នា​ឡោមព័ទ្ធ​​​ចាប់​ចោរ​​គាស់ផ្ទះម្នាក់​ ក្នុង​ចំណោម​២នាក់ កាលពី​វេលា​ម៉ោង​​​១០​និង​​​៣០​នាទី​ព្រឹកថ្ងៃទី​​​២ ​សីហា ​​២០១១ នៅ​ចំណុចផ្ទះ​​លេខ​​​​២៤០ ​ក្រុម​​៣ ផ្លូវ​លំ ភូមិ​បន្លា​​ស្អិត ​សង្កាត់​​​ឃ្មួញ ​យ៉ាង​តឹង​រ៉ឹង​ បន្ទាប់​ពី​ចោរ​ម្នាក់​​​

​រាជធានីភ្នំពេញ​​ ៖ ​​​ប្រជាពលរដ្ឋ​​​នៅក្នុង​​ភូមិ​​​បន្លា​ស្អិត​ សង្កាត់ឃ្មួញ​ ​ខណ្ឌសែនសុខ ​​បាន​នាំ​គ្នា​ឡោមព័ទ្ធ​​​ចាប់​ចោរ​​គាស់ផ្ទះម្នាក់​ ក្នុង​ចំណោម​២នាក់ កាលពី​វេលា​ម៉ោង​​​១០​និង​​​៣០​នាទី​ព្រឹកថ្ងៃទី​​​២ ​សីហា ​​២០១១ នៅ​ចំណុចផ្ទះ​​លេខ​​​​២៤០ ​ក្រុម​​៣ ផ្លូវ​លំ ភូមិ​បន្លា​​ស្អិត ​សង្កាត់​​​ឃ្មួញ ​យ៉ាង​តឹង​រ៉ឹង​ បន្ទាប់​ពី​ចោរ​ម្នាក់​​​នេះបានធ្វើ​​សកម្មភាព​​គាស់​ផ្ទះ​​​ប្រជា​ពលរដ្ឋ​​​ក្នុង​​ភូមិ​ខាងលើ​​ហើយ​​​​ចាប់​បានប្រគល់​​​ជូនប៉ូលិស​ ។

​យោង​តាមសម្តីរបស់​អ្នកស្រី​​​​ផាន នេត អាយុ​​​៤៦​ឆ្នាំ ​មុខរបរ​លក់​ដូរ ជា​ម្ចាស់​ផ្ទះ​​ដែល​ត្រូវ​​ចោរ​លួចគាស់បាន​និយាយ​​​ថា នៅម៉ោង​​៨​និង​​​​៣០​នាទី​​ព្រឹក ​អ្នក ស្រី​​​បានទៅផ្សារ ដើម្បី​ទិញ​ម្ហូប លុះ​​ដល់​​​​ម៉ោង​១០​និង​​​៣០​នាទី​​ រូប​គាត់​ក៏​ត្រឡប់​មកពីផ្សារ​​​​វិញ ​ស្រាប់​តែ​​​​​​ឃើញ​​​​ទ្វារ​ផ្ទះ​​​របើក​ ​ពេល​អើតមើលស្រាប់តែ​ឃើញ​​​យុវជន​​ម្នាក់​​​​អង្គុយ​​​​​ក្នុង​​ផ្ទះរបស់​គាត់​កំពុង​រើ​អីវ៉ាន់​។ ឃើញ​​​ដូច្នេះ រូបគាត់​បានស្រែក​ប្រាប់​​​​អ្នក​​ជិត​ខាង​​​​​ឱ្យ​ជួយចាប់​ បន្តិចនោះ​ប្រជា​ពលរដ្ឋ​​ដែល​នៅ​ជិត​គ្នា​​ផ្អើល​ឆោឡោ​ចេញ​ព័ទ្ធ​​​​​ ដើម្បី​ចាប់​ចោរ​ ហើយត្រូវ​ចាប់​បានភ្លាមៗ​តែម្តង​។

សូមបញ្ជាក់​ថា ​តាមពិតទៅ ​ពួកចោរ​គាស់​ផ្ទះ​ទាំងអស់​​មានគ្នា​​២នាក់ គឺម្នាក់​ចូលទៅ​រុះរើ​អីវ៉ាន់​ និងម្នាក់ទៀត​​រង់ចាំ​​មើល​ផ្លូវ​​នៅខាងក្រៅ លុះ​ពេល​​ប្រជាពលរដ្ឋ​ផ្អើល​ឆោឡោ​ក៏រត់​​គេច​​ខ្លួន​បាត់ នៅសល់តែ​​ម្នាក់​​ត្រូវ​ចាប់​បាន ។ ​ស្ត្រីម្ចាស់​ផ្ទះ​​បន្ត​ថា ចោរ​ម្នាក់​ដែ​ល​ចាប់ខ្លួន​បាន​នោះ​​ត្រូវ​បញ្ជូន​​ឱ្យប៉ូលិស​​​​ខណ្ឌសែនសុខ​​​ ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ហើយ​​។ សូមបញ្ជាក់​ថា ​ពេលឃើញ​​ចោរ​​នោះ ​នៅ​ក្នុង​​ផ្ទះ រូបគាត់ជា​​ម្ចាស់​ផ្ទះ​បាន​​​​ទូរស័ព្ទ​​​​ទៅ​ប្តឹង​ប៉ូលិ​ស​ដែរ ​តែ​​រង់ចាំ​ប៉ូលិស​​​ខណ្ឌ​​សែន​សុខ​​​យូរពេក ​ខ្លាច​ចោរ​​យក​អីវ៉ាន់​​​​គាត់​​អស់ ហើយ​​​​រត់​បាត់ទៅ​ ​​ទើប​គាត់​ស្រែក​​​ប្រាប់​​​អ្នក​ជិត​ខាង​ឱ្យជួយចាប់​​​សិន​ហើយ​​ចាំ​យក​​​ឱ្យប៉ូលិស​​​តាម​ក្រោយ ។  គួរបញ្ជាក់​​​ផងដែរ​ថា ​កាលពីថ្ងៃទី​​​៣០ កក្កដា ​២០១១ ក៏​មាន​ករណី​គាស់ទូដែក ក្នុង​មន្ទីរអភិវឌ្ឍន៍​ជន​បទ​​ដែរ តែ​ត្រូវ​​ជនល្មើស​​រត់គេចខ្លួនបាត់​ ដោយ​សុវត្ថិ​ភាព​​។ ​

​ចោរ​​ដែល​​គាស់ផ្ទះ​នេះ​​ឈ្មោះ​ហុង សុភា ​អាយុ​​១៨​ឆ្នាំ ​គ្មានមុខរបរ​ពិតប្រាកដ ​មានស្រុក​កំណើត​នៅ​​​ភូមិ​សំរោងទង ​​ស្រុក​​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ​​​ជនជាប់សង្ស័យ​​​​ម្នាក់នេះ​បាន​និយាយ​ថា ខ្លួន​​​ទើបតែ​​​មក​ដល់​ទីក្រុង​​​​​បាន​​១ថ្ងៃ ​​ហើយ​បានរាប់អាន​​​មិត្តភក្តិ​ម្នាក់ទៀត ​​​​ឈ្មោះ​​​រិត ​បន្ទាប់​មក​ឈ្មោះរិត ​​បាន​នាំ​រូបគេ (​​​​ហុង សុភាព​)​ឱ្យ​ទៅ​គាស់ផ្ទះ​​​អ្នកភូមិ​ក៏ត្រូវ​​ម្ចាស់​គេទាន់ ចាប់ខ្លួន​ជាប់តែម្តង។​​ ពេលនេះ​សមត្ថ​កិច្ច​​​​​ប៉ូលិសខណ្ឌ​សែនសុខ កំពុងតែ​​​តាមចាប់ឈ្មោះ​​​​រិត ម្នាក់​ទៀត ដើម្បី​យក​មក​​​ផ្តន្ទាទោស៕​​