ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​ក្លែងប.ន្លំ​ជា​សង្ឃ​៩នាក់ ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួនដាក់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​​ឆបោ.ក តាម​រូបភាព​ដើរ​បិណ្ឌ​បាត្រ​

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ បាន​សម្រេច​ឃុំខ្លួន​ជន​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​ចំនួន​៩ នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាស ន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក តាម​រូបភាព​គ្រង​ឯក​ស ណ្ឋា​ន​បន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​ប​ណ្ឌិ​បាត្រ ។ គួររំលឹកថា នរណា​ខ្លះ​ធ្លាប់​ដាក់​បាត្រ និង​ថ្វាយបង្គំ? ជន​ក្លែង​ជា​សង្ឃ​៩​នាក់ ត្រូវ​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់

ជនជាប់ចោទ​ទាំង​៩ នាក់​នោះ​រួម​មាន ៖
១.​ឈ្មោះ អេ​ម ឆុង ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ត្រាំ​ង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត និង​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​បុរី​សែន​មនោ​រម្យ សង្កាត់​ក​ន្តោ​ក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
២.​ឈ្មោះ ញឹ​ម សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៣​នាក់ ។
៣.​ឈ្មោះ ញ៉ែ​ត វុ​ទ្ធី ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៣​នាក់ និង​ធ្លាប់​បួស​ជា​សង្ឃ​ម្តង ។

៤.​ឈ្មោះ យៀ​ត ស្រូ​យ អាយុ​៣៥ ឆ្នាំ
៥.​ឈ្មោះ នឿ​ន សា​រ៉​ន ភេទ​ប្រុស អាយុ​២០ ឆ្នាំ មាន​ប្រពន្ធ និង​មាន​ទីលំនៅ​ខេត្តកំពត ។
៦.​ឈ្មោះ សេង ហៀ​ប ភេទ​ប្រុស អាយុ​៥០ ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ធ្លាប់​មាន​ប្រពន្ធ​និង​កូន​៦ នាក់ ប៉ុន្តែ​បាន​លែងលះ​គ្នា​១០ ឆ្នាំ​មក​ហើយ ។
៧.​ឈ្មោះ នូ លន់ អាយុ​៥៦ ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ដំរី​លែង ស្រុក​ដងទង់ ខេត្តកំពត មក​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

៨.​ឈ្មោះ អ៊ិ​ន ហាប់​ ​ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តកំពត មក​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។
៩.​ឈ្មោះ ឯ​ល ឌុ​ច អាយុ​៤៧ ឆ្នាំ នៅ​ស្រុក​ឈូក ខេត្តកំពត មក​នៅ​វត្ត​តាំង​កសាង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។ ក្រោយ​ឃាត់ខ្លួន​ជន​ទាំង​៩ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​មាន ស្បង់​ចីវរ និង​បាត្រ ។

ជន​ក្លែង​ជា​សង្ឃ​ចំនួន​៩ នាក់ ត្រូវ​បាន​ព្រះ​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ រដ្ឋបាល​សង្កាត់​សំរោង​ក្រោម ព្រមទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទាំង​២ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ព្រឹក​ថ្ងៃ​២២ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង និង​ភូមិ​ជម្ពូ​វ័ន​២ និង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ដែល​ពួក​គេ​កំពុង​ដើរ​បិណ្ឌ​បាត្រ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃខែ​ខាងលើ ជនសង្ស័យ​ទាំង​៩ នាក់ បាន​ស្លៀក​ស្បង់​ចីវរ​ក្លែងបន្លំ​ធ្វើ​ជា​ព្រ​សង្ឃ ចេញ​ដើរ​បិណ្ឌ​បាត្រ​នៅ​តាម​ទីប្រជុំជន ទីផ្សារ កន្លែង​លក់ដូរ និង​តាម​បណ្ដា​ភូមិ​នានា តែ​ដោយសារ​ពុទ្ធបរិស័ទ មាន​ជំនឿ​និង​គោរព​ប្រតិបត្តិ​វិស័យ​ព្រះពុទ្ធ​សាសនា ហើយ​ប្រជាពលរដ្ឋ​ស្មានថា​ជន​នោះ​គឺជា​ព្រះសង្ឃ​ស្រែ បុណ្យ​ពិតប្រាកដ ក៏​នាំ​គ្នា​យក​បាយ​ទឹក នំចំណី និង​ថវិការ ដាក់ បាត្រ លុតជង្គង់​ថ្វាយបង្គំ​សំពះ​ប្រណម្យ​ដោយ​ក្ដី​គោរព ដែល​ពុំ​បានដឹង​ថា ជន​នោះ​ជា​សង្ឃ​ក្លែងក្លាយ​ទេ​ ​រហូត​ដល់​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​ដឹង និង​ភ្ញាក់ផ្អើល​ហួសចិត្ត​គ្រប់​ៗ គ្នា ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជន​ក្លែង​ជា​សង្ឃ​ទាំង​៩ នាក់ ត្រូវ​បាន​សម ត្ត​កិច្ច​និង​មន្ត្រី​ជំនាញ​សង្ឃ ដោះ​ស្បង់​ចីវរ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕