ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​ធំ លាយឡំ​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ​ច្រើន​ខ្នង និង​បាក់​គ្រោង​​​តាំង​លម្អ​នៅ​មាត់ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​នៅ​ខេត្តស្វាយរៀង មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ដួល​រំលំ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង នៅ​ឃុំ​មុខ​ដា ស្រុក​រមាស​ហែក និង​របើក​ដំបូល បាក់​រលំ​ដើមឈើ បង្គោល​ភ្លើង និង​បង្គោល​សូ​ឡា​ជា​ច្រើន​កន្លែង ។

ចំណែក​នៅ​ក្រុង​ស្វាយ​រៀង​វិញ នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ដែរ និង​លាយឡំ​ខ្យល់​កន្ត្រាក់ ព្រមទាំង​មាន​ធ្លាក់​ដុំ​ព្រឹល​ដោយ​កន្លែង និង​បណ្ដាល​ឱ្យ​រំលំ​បាក់​ដើមឈើ និង​គ្រោង​ដែក​កន្លែង​តាំង​លម្អ​អំ​ពូ​ល​ភ្លើងអគ្គិសនី​នៅ​ទំនប់​តា​ណេ​ង មាត់ច្រាំង​ទន្លេ​វៃ​គោ ក្រុង​ស្វាយ​រៀង ដួល​រាប​ដល់​ដី និង​បាក់​រលំ​បង្គោល​សូ​ឡា​អស់​ជា​ច្រើន​ដើម ។

ជាបឋម សមត្ថកិច្ច​កំពុង​មក​ជួយ​រុះរើ និង​រង់ចាំ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​។ ពេល​នេះ នៅ​ពុំ​ទាន់​ដឹង​ថា គ្រោះ​ធម្មជាតិ​ខាងលើ​នេះ មាន​ផល​ប៉ះពាល់​ដល់​ផ្ទះសម្បែង ក៏​ដូច​ជា​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​កម្រិត​ណា​ឡើយ​នោះ​ទេ​។ ព័ត៌មាន​លម្អិត​យើង​នឹង​រាយការណ៍​បន្ត​នៅ​ពេល​ក្រោយ​ទៀត ៕