ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គន្លឹះប្រើកង្ហារឱ្យត្រជាក់ដូចម៉ាស៊ីនត្រជាក់ និងជួយសន្សំសំចៃភ្លើង

1 ថ្ងៃ មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីទទួលបានភាពត្រជាក់និងសន្សំសំចៃភ្លើង អ្នកគួរជ្រើសរើសប្រភេទកង្ហារឱ្យសមស្របនឹងទំហំបន្ទប់៖

បន្ទប់តូចប្រើកង្ហារតុ ឬកង្ហារកំប៉ុង ហើយបន្ទប់ធំប្រើកង្ហារឈរ ឬកង្ហារពិដាន។ វិធីសាស្ត្រប្រើឱ្យមានប្រសិទ្ធភាពគឺ ការដាក់កង្ហារនៅជិតបង្អួចដើម្បីចរន្តខ្យល់ល្អ ឬដាក់ចានទឹកកកពីមុខកង្ហារដើម្បីបន្ថែមភាពត្រជាក់។

លើសពីនេះ ការប្រើកង្ហាររួមជាមួយម៉ាស៊ីនត្រជាក់ (កំណត់សីតុណ្ហភាព ២៧-២៩ អង្សាសេ) និងការសម្អាតកង្ហារឱ្យបានទៀងទាត់ នឹងជួយឱ្យអ្នកចំណាយភ្លើងតិច ទទួលបានខ្យល់ត្រជាក់ស្រួល និងការពារសុខភាពបានល្អបំផុត៕