ទីក្រុងកៀវ៖ កងទ័ពជើងគោកអ៊ុយក្រែន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងយោធារបស់ខ្លួនបានបើកការវាយប្រហារដោយជោគជ័យទៅលើរោងចក្រចម្រាញ់ប្រេង ដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។
បើតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គេបានសង្កេតឃើញមានអណ្តាតភ្លើង និងផ្សែងហុយទ្រលោមចេញពីទីតាំងកើតហេតុ ខណៈទំហំនៃការខូចខាតជាក់ស្តែងកំពុងស្ថិតក្រោមការវាយតម្លៃបន្ថែម។
គួរបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងនេះ គឺជាកន្លែងកែច្នៃប្រេងដ៏ធំបំផុតមួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលមានសមត្ថភាពចម្រាញ់ប្រេងប្រចាំឆ្នាំរហូតដល់ទៅប្រមាណ ១២ លានតោន៕
ចែករំលែកព័តមាននេះ