ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ប្រិយភាពរបស់លោកត្រាំ​ធ្លាក់ទាបបំ​ផុត​​

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ តាម​ការ​ស្ទាបស្ទង់​មតិ​នានា​ថា បណ្ដា​អ្នកបោះឆ្នោត​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​ ឲ្យ​បាន​ជាប់​ឆ្នោត កាន់តែ​មិន​សប្បាយចិត្ត​ចំពោះ​លោក​ និង​សម្ដែង​ការ​ខកចិត្ត​។

U.S. President Donald Trump speaks during an announcement with U.S. Environmental Protection Agency (EPA) Administrator Lee Zeldin (not pictured) in the Oval Office at the White House, in Washington, D.C., U.S., May 21, 2026. REUTERS/Kevin Lamarque

បណ្ដា​អ្នកបោះឆ្នោត​ឲ្យ​លោក​ត្រាំ​ភាគច្រើន​ នា​ពេល​នេះ​សម្ដែង​ការ​ខកចិត្ត​ថា លោក​ត្រាំ​និយាយ​មិន​ពិត​ដែល​ថា ការ​កាត់​បន្ថយ​ថវិកា​របស់​រដ្ឋាភិបាល​ គឹ​ដើ​ម្បី​យើង​សន្សំ​ប្រាក់ តែ​តាម​ការ​ពិត ​នា​ពេល​នេះ​លោក​ត្រាំ​បែរជា​នាំ​យើង​ទៅ​រក​សង្គ្រាម​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ហើយ​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​របស់​យើង ក្នុង​នោះ​ មាន​ទាំង​តម្លៃ​ប្រេង​។

បែប​នេះ​ហើយ​ បានជា​នាំ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​មតិ​។ បណ្ដា​អ្នក​ដែល​បោះ​ឆ្នោត​គាំទ្រ​លោក​ត្រាំ​មានការ​ភ្ញាក់ខ្លួន​ថា ពួក​គេ​មិន​គួរ​ធ្វើការ​ជ្រើសរើស​ខុស​បែប​នេះ​សោះ​។ ពួក​អ្នកបោះឆ្នោត​គាំំ​ទ្រ​លោក​ត្រាំ​បាន​រិះគន់​នយោបាយ​អន្តរាគមន៍​និយម​របស់​លោក​។ ពួក​គេ​បោះ​ឆ្នោត​ឆ្នោត​ឲ្យ​លោក​ត្រាំ​តែ​ពេល​នេះ​មានការ​ស្ដាយក្រោយ​។

ពួក​គេ​ថា ​លោក​ត្រាំ​និយាយ​តែ​លើ​ខ្យល់​ចំពោះ​សេដ្ឋកិច្ច ដែល​ពិតជា​ឆ្កួត​ទាំងស្រុង​។ យើង​ចូល​ទៅ​ផ្សារ​ទំនើប​ជាមួយ​ប្រាក់​១០០​ដុល្លារ តែ​យើង​មិន​អាច​ទិញ​អ្វី​ដែល​យើង​ចង់បាន​។ គេ​មិន​គិត​ថា​ ទំនិញ​នឹង​ចុះថោក​វិញ​
ឡើយ​៕