ផ្អើលប្រទះឃើញសា.ក.ស.ព.បុរសម្នាក់ហើមអណ្ដែតទឹកជាប់កំប្លោក ក្រោយបាត់ខ្លួនមួយថ្ងៃ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយ ដោយសារគេបានប្រទះឃើញសាកសពបុរសម្នាក់ ហើមអណ្ដែតទឹក ជាប់និងកំប្លោក នៅចំណុចទំនប់បារាំង ស្ថិតនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន ដោយត្រូវតាមការបំភ្លឺរបស់សាក្សី និងការបំភ្លឺរបស់ ប្អូនបង្កើតរបស់សពខាងលើ ដែលមានឈ្មោះ សៀង ចាន់ណា អាយុ៣៩ឆ្នាំ បានបញ្ជាក់ថា ជនរងគ្រោះត្រូវជាបងទី២ ដែលបានបាត់បង់ជីវិតមានឈ្មោះ សៀង សុភាព អាយុ ៤៣ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្លាំងក្រុងកំពង់ឆ្នាំង ។

ប្រភពបន្តថា បងរបស់គាត់ ចូលចិត្តផឹកស្រានៅលើទំនប់បារាំងជារៀងរាល់ថ្ងៃ ពេលខ្លះអង្គុយមើលគេបង់សំណាញ់លើខ្នងទំនប់ ។ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ម្សិលមិញបងរបស់គាត់មកអង្គុយផឹកស្រាលើទំនប់បារាំងដូចសព្វដង ប៉ុន្តែមិនបានឃើញត្រឡប់ទៅផ្ទះវិញទេ ។ លុះរសៀល គាត់មុខរកក៏មិនឃើញ ។ សាក្សីមួយរូបទៀតបានបំភ្លឺថា នៅវេលាម៉ោង២រសៀលថ្ងៃទី ២៦ ឧសភា គាត់ឃើញជនរងគ្រោះអង្គុយមើលគេបង់សំណាញ់នៅលើទំនប់បារាំងដែរ ហើយក៏ជិះម៉ូតូចេញទៅ ។

ក្រោយការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចនគរបាលសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក និងបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕




ចែករំលែកព័តមាននេះ