ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ដូច​រឿងព្រេង​! ក្រុម​គ្រូពេទ្យ​ខេត្តសៀមរាប​វះកាត់​យក​ក្បាល​គ្រា​.​ប់​៦០​ម​ម មិន​ទាន់​ផ្ទុះ​ចេញពី​ក្នុង​ទ្រូង​ស្ត្រី​រង​គ្រោះ​ម្នាក់​ដោយ​ជោគជ័យ

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ធ្វើការ​វះកាត់​យក​ក្បាល​គ្រា​.​ប់​៦០​មី​លី​ម៉ែត្រ ដែល​មិន​ទាន់​ផ្ទុះ​ចេញពី​ខ្លួន​ជន​រង​គ្រោះ​បាន​ដោយ​ជោគជ័យ ។ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ

រដ្ឋបាល​ខេត្តសៀមរាប បាន​បន្ត​ថា កាលពី​ថ្ងៃ​ពី​២៧ ខែឧសភា ឆ្នាំ​២០២៦​នេះ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​ទទួល​ប្អូនស្រី​រង​គ្រោះ​មក​ពី​ខេត្តឧត្តរមានជ័យ ដែល​បាន​រងគ្រោះថ្នាក់​ដោយសារ​ការ​ផ្ទុះ​គ្រា​.​ប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម នៅ​ពេល​ដុត​សម្អាត​ព្រៃ ធ្វើស្រែ​ចម្ការ ។ ហេតុការណ៍​នេះ គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ក្បា​.​ល​គ្រា​.​ប់​៦០​មី​លី​ម៉ែត្រ​មួយ​គ្រាប់ ក្នុង​ចំណោម​គ្រាប់​ដែល​ផ្ទុះ​ផ្សេង​ទៀត បាន​បុក​ចូល​ពីក្រោយ​ដងខ្លួន​ចូល​ក្នុង​ដើមទ្រូង តែ​មិន​ផ្ទុះ​ឡើយ ។

នៅ​ពេល​ជន​រង​គ្រោះ​ដឹក​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត បាន​តស៊ូ​វះកាត់​យ៉ាង​យកចិត្តទុកដាក់ និង​ប្រថុយ​គ្រោះថ្នាក់ ដោយ​យក​ក្បាល​គ្រាប់​៦០​មី​លី​ម៉ែត្រ​ចេញ​ដងខ្លួន​បាន​ដោយ​ជោគជ័យ និង​សុវត្ថិភាព ។ បន្ទាប់​ពី​វះកាត់​យក​ក្បាល​គ្រាប់​ចេញ​រួចរាល់ ក្រុមការងារ​ស៊ី​ម៉ាក់​បាន​ពិនិត្យ​ឃើញ​ថា គ្រាប់​នេះ​មិន​ទាន់​ផ្ទុះ​ពិតប្រាកដ​មែន នេះ​ពិតជា​មានរឿង​ហេតុ​អស្ចារ្យ​បែប​សំណាង​មួយ​ក្នុង​មួយ​លាន​គ្រោះថ្នាក់ ៕