ចំណេះដឹង៖ ក្នុងកំលុងអាកាសធាតុក្ដៅខ្លាំង កង្ហារអាគុយគឺជាឧបករណ៍ចាំបាច់បំផុត ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវអាចធ្វើឱ្យឆាប់ខូច ឬបង្កគ្រោះថ្នាក់។
ដើម្បីរក្សាគុណភាពកង្ហារ អ្នកគួរអនុវត្តតាមវិធីសាស្ត្រទាំងនេះ៖ ជាដំបូង ចូរផ្ដោតលើមុខងារប្រើប្រាស់សំខាន់ៗ និងកាត់បន្ថយការប្រើមុខងារបន្ថែមមិនចាំបាច់។ ទម្លាប់នៃការសាកភ្លើងទុកចោលក្នុងពេលកំពុងប្រើប្រាស់ជាប់ជានិច្ច គឺជាកំហុសដ៏ធំដែលធ្វើឱ្យអាគុយក្ដៅ និងឆាប់ខូចគុណភាព។ លើសពីនេះ កុំសាកភ្លើងទុកចោលពេញយប់ ឬទុកឱ្យអាគុយអស់រលីងទើបសាក ហើយគួរជ្រើសរើសសាកពេលថ្មនៅសល់កម្រិតទាបជំនួសវិញ។ ចំពោះទីតាំងដាក់កង្ហារ គួរជៀសវាងកន្លែងក្ដៅខ្លាំង ឬជិតចង្ក្រាន ហើយត្រូវសម្អាតធូលីដីចេញពីស្លាបកង្ហារ និងរន្ធខ្យល់ឱ្យបានទៀងទាត់ ដើម្បីឱ្យម៉ូទ័រដំណើរការស្រាល។
ចុងក្រោយ សូមកុំដោះជួសជុលដោយខ្លួនឯង ឬប្រើឆ្នាំងសាកដែលមានគុណភាពអន់ និងខុសទំហំអគ្គិសនី ព្រោះវាជាហានិភ័យចម្បងដែលនាំឱ្យកើតអគ្គិភ័យ។ ប្រសិនបើកង្ហារមានបញ្ហា សូមប្រគល់វាទៅឱ្យជាងជំនាញដែលមានទំនុកចិត្តដើម្បីត្រួតពិនិត្យ៕
ចែករំលែកព័តមាននេះ