ប្រទេសវៀតណាម៖ អាជ្ញាធរទីក្រុងហូជីមិញ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកទៅលើអាជីវកម្មអនឡាញខុសច្បាប់ធំៗចំនួនពីរ ដោយបានរឹបអូសទំនិញក្លែងក្លាយម៉ាកល្បីៗរាប់ពាន់មុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី២៧ ខែឧសភានេះ។
ក្នុងនោះ ទីតាំងទីមួយជាឃ្លាំងស្ដុកស្បែកជើងក្លែងបន្លំម៉ាក Nike, Adidas និង Converse ជាង ១,០០០គូ (តម្លៃជាង ១០ម៉ឺនដុល្លារ) ដែលលួចលក់តាម Facebook, TikTok និង Shopee។ ចំណែកទីតាំងទីពីរ ស្ថិតនៅតំបន់ចូឡុង ដោយសមត្ថកិច្ចដកហូតបានកាបូប សម្លៀកបំពាក់ និងនាឡិកាដៃក្លែងក្លាយម៉ាកប្រ៊េនៗដូចជា Gucci, LV, Dior, និង Rolex ជិត ២,០០០មុខ ដែលរកចំណូលបានរហូតដល់ទៅជាង ១៧ម៉ឺនដុល្លារ គិតចាប់តាំងពីដើមឆ្នាំ២០២៤ មក។
ម្ចាស់អាជីវកម្មទាំងពីរបានសារភាពថា ពួកគេដឹងច្បាស់ថាជាទំនិញក្លែងក្លាយ ប៉ុន្តែនៅតែបន្តលក់ព្រោះបានចំណេញខ្ពស់ ដោយប្រើល្បិចលក់តែតាមអនឡាញ និងផ្ញើតាមអ្នកដឹកជញ្ជូនដើម្បីគេចពីភ្នែកសមត្ថកិច្ច។
គិតត្រឹមឆ្នាំ២០២៦ នេះ អាជ្ញាធរក្រុងហូជីមិញបានបំបែកក្តីទំនិញក្លែងក្លាយបានចំនួន ៨៨២ករណី និងរឹបអូសទំនិញខុសច្បាប់បានសរុបជាង ៧៧,១០០មុខហើយ៕
ចែករំលែកព័តមាននេះ