ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្លឹប ​Liverpool​​ ​មាន​បំណង​​​ស្ថិត​នៅលើ​ ​លំដាប់​ទី​4​ប្រឺមីញេ​លីក

13 ឆ្នាំ មុន

លោក​ចន ហេន​រី ម្ចាស់​ក្លឹប​​ហង្ស​ក្រហម Liverpool បង្ហើប​ឱ្យ​ដឹង​ពី​គោល​​ដៅ​រប​ស់​ក្លឹប​នៅ​រដូវ​កាល​ថ្មី​នេះ ដោយ​ទទួល​ស្គាល់​ថា ហាក់​ដូច​ជា​មាន​ភាព​ប្រញាប់​ប្រញាល់​ពេក​ក្នុង​ក្តី​​​សង្ឃឹម​​ទៅ​លើ​ជើងឯក​ក្នុង​លីក​អង់គ្លេស​ ប៉ុន្តែ​ក្លឹប​ត្រូវ​ស្ថិត​ក្នុង​លំដាប់​​ទាំង​៤ ដំបូង​នៃ​តារាង​ការ​ប្រកួត​ក្រប​ខណ្ឌ​​ប្រឺមីញេ​លីក ។ ​ក្លឹប Liverpool បាន​ទិញ​កីឡា​ករ​ជា​ច្រើន​ក្នុង​រយៈ​ពេល​៦​ខែ​កន្លង​ទៅ

លោក​ចន ហេន​រី ម្ចាស់​ក្លឹប​​ហង្ស​ក្រហម Liverpool បង្ហើប​ឱ្យ​ដឹង​ពី​គោល​​ដៅ​រប​ស់​ក្លឹប​នៅ​រដូវ​កាល​ថ្មី​នេះ ដោយ​ទទួល​ស្គាល់​ថា ហាក់​ដូច​ជា​មាន​ភាព​ប្រញាប់​ប្រញាល់​ពេក​ក្នុង​ក្តី​​​សង្ឃឹម​​ទៅ​លើ​ជើងឯក​ក្នុង​លីក​អង់គ្លេស​ ប៉ុន្តែ​ក្លឹប​ត្រូវ​ស្ថិត​ក្នុង​លំដាប់​​ទាំង​៤ ដំបូង​នៃ​តារាង​ការ​ប្រកួត​ក្រប​ខណ្ឌ​​ប្រឺមីញេ​លីក ។

​ក្លឹប Liverpool បាន​ទិញ​កីឡា​ករ​ជា​ច្រើន​ក្នុង​រយៈ​ពេល​៦​ខែ​កន្លង​ទៅ ចាប់​តាំង​ពី​ការ​ចូល​គ្រប់​គ្រង​​ក្លឹប​របស់​លោក​ចន ហេន​រី ​កាល​ពី​ក្នុង​ខែ​មករា ​កន្លង​មក ​​បា​ន​ទិញ​​កីឡា​ករ​ល្វី សួ​រ៉េស ​និង​កីឡា​ករ​អេន​ឌី ខារ៉ូល ចំណែក​​ក្នុង​រដូវ​កាល​ថ្មី​នេះ ក៏​ទិញ​កីឡា​ករ​ សាជួត ដោន​នីង កីឡា​ករ​ ឆាលី អាដាម ​និង​កីឡា​ករ​ហ្ស័រ​ដេន អាន់​ដឺ​សុន។

ក្នុងអំឡុង​​ពេល​ចុង​ក្រោយ​នេះ ម្ចាស់​ក្លឹប​​ជន​ជាតិ​​អាមេ​រិក ក៏​ត្រូវ​​ការ​លទ្ធ​ផល​ឆ្លើយ​តប​ជំនួស​ការ​វិនិ​យោគ​ខាង​លើ ​​ដោយ​គោល​ដៅ​ត្រូវ​បញ្ចប់​​ត្រឹម​លំដាប់​ទាំង​៤​ដំបូង លើ​តារាង​​ការ​ប្រកួត​ក្រប​ខណ្ឌ​បាល់​ទាត់​​ប្រឺមីញេ​លីក ក្នុង​រដូវ​កាល​​២០១១-២០១២ ដើម្បី​បាន​ទៅ​លេង​នៅ​ក្រប​ខណ្ឌ​យូហ្វា​ឆេម​ពាន​លីក​ជា​ថ្មី បន្ទាប់​​ពី​ឃ្លាត​ឆ្ងាយ​ពី​ពាន​រង្វាន់​​ធំ​​នៅ​តំប​ន់​​អឺរ៉ុប​​តាំង​ពី​ឆ្នាំ​២០០៩ ។

​លោក​ចន ​ហេនរី បាន​បន្ត​ថា ​«វាជា​រឿង​ដ៏​​ប្រញាប់​ប្រញាល់​មួយ​សម្រាប់​យើង​ដែល​និយាយ​ពី​ការ​ដណ្តើម​​ជើង​ឯក​​ក្រប​ខណ្ឌ​ប្រឺមីញេ​លីក ។ ​ធាតុ​ពិត​​គោល​ដៅ​​របស់​យើង​ គឺឆ្លង​ចូល​យូហ្វា​ឆេម​ពាន​លីក ប្រសិន​បើ​​យើង​មិន​អាច​ធ្វើ​បាន​ គឺជា​រឿង​អស់​សង្ឃឹម​​មួយ» ៕