រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២១:២០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១:៥៤នាទី នៅចំណុចការ៉ាស់សាំង TOTAL ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ រួមមាន ៖
១-ឈ្មោះ សុន ជីនូ ហៅ អាជីនូ ភេទប្រុស អាយុ ១៦ឆ្នាំ
២-ឈ្មោះ ខេង ណារ៉ុង ហៅ អារ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ
៣-ឈ្មោះ ហួន លីហាក់ ហៅ អាហាក់ ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ ហេង ចិត្រាសំណាង ហៅ អាណាង ភេទប្រុស អាយុ ១៦ឆ្នាំ
៥- ឈ្មោះ អ៊ាត់ សុធារ៉ាក់ ហៅ អារ៉ាក់ ភេទប្រុស អាយុ ១៧ឆ្នាំ
៦- ឈ្មោះ វ៉ា ណាវិត ហៅ អាវិត ភេទប្រុស អាយុ ១៧ឆ្នាំ
សម្ភារខូចខាត៖ បែកក្បាំងម៉ូតូ និងកុងទ័រម៉ូតូ, វៀចឈ្នាន់ម៉ូតូ ។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រគល់ឱ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីអនុវត្តតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ